Cambodia! 2026 អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបាន សាលាដំបូង ខេត្តកណ្តាល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ វេលាម៉ោង ៥៖៣៥ នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ, កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១ ៧៥០$, បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន, បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់, ឃាត់ខ្លួនបានហើយ! ឃាតកម្មជនជាតិប៉ាគីស្ថាន រឹតកសម្លាប់សង្សារខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ, ១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់, Five Foreigners arrested for telecom fraud in Phnom Penh, បង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត, ចាប់ខ្លួនមនុស្ស ២៦នាក់ សង្ស័យពាក់ព័ន្ធករណី ឃាតកម្មយកសពរុំដោយថង់ផ្លាស្ទិកពណ៌ខ្មៅ យកទៅប្លុងចោលនៅក្រុងបាវិត ខេត្តស្វាយរៀង, ខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតបុ័ងតោកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម, ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ, នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួលចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច, គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!, នារីរូបស្រស់ម្នាក់ជិះម៉ូតូជាមួយមិត្តភក្តិទៅដើរលេង ត្រូវបានចោរឆក់ទូរស័ព្ទបានសម្រេច ជនរងគ្រោះស្រែកយំរត់រកសមត្ថកិច្ចឲ្យជួយ នៅខណ្ឌសែនសុខ, ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់នៅស្រុកកៀនស្វាយ!, ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ តាមចាប់ជនជាតិវៀតណាមប្រុសស្រីពីរនាក់ដល់ក្នុងបន្ទប់បន្ទាប់ពីលួចប្តូមាសពីអាជីវករអស់ជាច្រើនតំលឹង, នគរបាលខណ្ឌបឹងកេងកងបង្ក្រាបករណីចាប់និងបង្ខាំងមនុស្សជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះនារីខ្មែរម្នាក់, ស៊យមែនដឹកគ្រឿងញៀនលក់តាមផ្លូវប៉ូលិសក្របួចជាប់, ចាប់បានហើយ ប្តីចុងសម្លាប់ប្រពន្ធនៅឯខេត្តកំពង់ធំ, ធ្វើសំណង់ជាមួយគ្នាប្រាប់ថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែតស្រាប់តែបាត់ឈឹង សមត្ថកិច្ចតាមចាប់ដល់ស្រុកកំណើត, ពូកែរករឿងពេក ប្រពន្ធរត់ទៅផ្ទះ ប្តីទៅតាមមានទាំងកូនកាំបិតអង្គុយចាំមុខផ្ទះម៉ែក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន, Chinese embassy in Cambodia finds wandering internet celebrity lured to the country by ‘high-paying job’

2026.3.12 បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តមអភិបាលរងខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន កំពុងបន្តប្រតិបត្តិការតាមនីតិវិធី៕
2026.3.11 កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$
ភ្នំពេញ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ ៖ លួច (ចូលក្នុងហាងកាហ្វេលួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$) ឃាត់ខ្លួននៅចំណុចលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងកាហ្វេ THE PEACE ទីតាំងផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត្រ ។
ជនសង្ស័យ:
-ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
(មានសារធាតុញៀន)
ជនរងគ្រោះ:
-ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*សម្ភារៈបាត់បង់ :
-ទូកាសៀគិតលុយ ចំនួន០១ , Laptop ពណ៌ខ្មៅ ចំនួន០១ , ហ្គីតា ចំនួន០១ , តុនិងកៅអីចំនួន០២ឈុត , លុយចំនួន ៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) និងភេសជ្ជៈមួយចំនួន ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
x1200
2026.3.1 បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៣និង៤៥នាទី
បានធ្វើប្រតិបត្តិការបង្រ្កាប ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឃាត់ខ្លួនជនសង្ស័យ៖ ជាបន្តបន្ទាប់ចំនួន០២នាក់ ទី១–ឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ), ទី២–ឈ្មោះ សៀ វិចិត្រ ហៅហោះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ប្រើប្រាស់) ព្រមទាំងដកហូតត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៣កូនថង់កិបទម្ងន់១,៥៤ក្រាម, ម៉ូតូ ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង, កាំបិតកែច្នៃ ប្រវែង៥២សង់ទីម៉ែត្រចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ៖បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិង បង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ៖ទាំងពីរត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
x1200
2026.2.24 អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបាន សាលាដំបូង ខេត្តកណ្តាល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ វេលាម៉ោង ៥៖៣៥ នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ .. តាមអំណាចសាលក្រម ដែលត្រូវជាប់ទោស ២ឆ្នាំ តែអនុវត្ត ៦ ខែ ៩ ថ្ងៃប៉ុណ្ណោះ។
2026.2.21 Five Foreigners arrested for telecom fraud in Phnom Penh
Five foreign nationals have been arrested in Phnom Penh for involvement in telecommunications fraud, as well as illegal currency exchange and money laundering linked to fraudulent activities.
All five have been formally charged and remain in custody pending trial.
According to court documents: Tian Yong, from Anhui province, China, is suspected of operating telecom fraud in the Chroy Changvar District.
Lai Fan, also from China, is accused of conducting currency exchange operations without a bank license, violating the Currency Exchange Management Law.
Chen, another Chinese national who runs a restaurant and supermarket in Phnom Penh, faces similar allegations of unlicensed currency exchange.
Zhao Yuxin, a Chinese woman and former customer service supervisor, is suspected of participating in organised telecom fraud from an apartment on Russian Avenue.
Thian Yuan Long, a Singaporean Chinese, is suspected of engaging in organised telecom fraud at a residential complex in Chroy Changvar district.
2026.2.20 ១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
ត្រឹមតែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។
យោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
គ.ប.ឆ.ប. ថ្លែងថា៖ «នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណីផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី»។
ក្នុងចំណោមករណីបង្ក្រាបខាងលើ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន ២២នាក់ សិង្ហបុរី១នាក់ និងខ្មែរ១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គ.ប.ឆ.ប. ថ្លែងថា៖ «សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ»៕
2026.2.19 ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ
ខេត្តតាកែវ៖ករណីឃាតកម្មដ៏ឃោឃៅបុរសជនដៃដល់ជាប្អូនបង្កើតបានយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំពោះករណីនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិនភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មខាងលើនេះកាបឭលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ។
វត្ថុតាងចាប់យក៖– ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ Q6548 – ទូរសព្ទ័ដៃចំនួន៣គ្រឿង–ប្រាក់ចំនួន៥.៤០០រៀល ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៖ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
2026.2.19 នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅចំណុច បន្ទប់ជួលផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទីព្រឹក ។
ជនសង្ស័យ ឈ្មោះ ហុីម សាលីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិបឹងឈូកសង្កាត់គឺឡូម៉ែត្រលេង៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន )
ជនរងគ្រោះ ឈ្មោះ ជា ចាន់ណា ជនជាតិខ្មែរ ភេទបស្រី អាយុ៦១ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ កង់មួយគ្រឿង ០១ គ្រឿងម៉ាក De angels ពណ៌ស្វាយ នុងទូរស័ព្ទម៉ាក Oppo ពណ៏ប្រាក់ចំនួន ០១គ្រឿង ។ ចំពោះទូរស័ព្ទខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
x1200

2026.2.19 ខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតបុ័ងតោកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម
ខេត្តកំពង់ស្ពឺ ៖ ខឹងសុំលុយ ១ ពាន់រៀល យកទៅទិញបារីមិនបាន ហើយម្ដាយស្ដីបន្ទោសបន្ថែមរឿងមិនជួយធើ្វការងារផ្ទះទៀតនោះ ស្រាប់តែយកកាំបិតបុ័ងតោកាប់ទៅលើម្ដាយខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។
បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច បង្កឡើងដោយកូនប្រុសបង្កើតប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ធើ្វការឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ២២ ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ចំណែកម្ដាយដែលត្រូវកូនកាប់បណ្ដាលឲ្យស្លាប់មានឈ្មោះយួន ផាន អាយុ ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវកូនកាប់ចំសៀតផ្កាលើត្រចៀកខាងស្ដាំ ចំនួន០១កាំបិត។
ប្រភពពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យនៅផ្ទះតែ២នាក់ម្ដាយ ពេលនោះជនសង្ស័យកំពុងដេកលើអង្រឹង បានសុំលុយពីម្ដាយ១ពាន់រៀល ទៅទិញបារី តែម្ដាយមិនឲ្យហើយថែមទាំងស្ដីបន្ទោសរឿងមិនជួយការងារផ្ទះ។ ពេលនោះជនសង្ស័យបានខឹងរួចដើរទៅយកកាំបិតប៉័ងតោនៅលើតុ កាប់លើម្ដាយមួយកាំបិតរួចបោះកាំបិតចោលដើរមកដេកនៅក្នុងអង្រឹងនៅមុខផ្ទះធម្មតា។ ចំណែកម្ដាយជាជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ លុះដល់ម៉ោងប្រហែល១៤និង២០នាទី ថ្ងៃដដែល ឪពុកបានត្រឡប់មកពីកាប់អុសវិញ បានដើរចូលក្នុងផ្ទះទើបឃើញម្ដាយរបស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ និងបានហៅជនសង្ស័យ មកសាកសួរនាំ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕

2026.2.13 បង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត
ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ ចំនួន៤កន្លែង ដែលមានថៅកែ ជាជនជាតិចិន និងមានស្រីក្មេងស្អាតៗ ជាបុគ្គលិក ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធ ហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនថៅកែ ជនជាតិចិន ព្រមទាំងនារីស្អាតៗ ជាច្រើននាក់។
ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សា បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចហាងម៉ាស្សា ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។
ទីតាំងហាងម៉ាស្សា ទាំង៤កន្លែង ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថឆ្មក់បង្ក្រាប រួមមាន ទី១-យីហោ ចឹងយានយាន ទី២-យីហោ ម៉ាស្សាត្រាំទឹកសុភមង្គល ទី៣-ណាណា ម៉ាស្សា ស្ប៉ា និងទី៤-មជ្ឈមណ្ឌលសុខភាពប្រកបដោយផាសុកភាព។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទាំង៤កន្លែង ខាងលើនេះ កម្លាំងជំនាញកងរាជអាវុធហត្ថ បានទទួលព័ត៌មាន និងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ រហូតឈានដល់ការកំណត់ទីតាំង រួចឆ្មក់ចុះបង្ក្រាបតែម្តង។
ជាក់ស្តែង នៅវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាបកន្លែងម៉ាស្សា ទាំង៤ទីតាំងខាងលើ ដោយឃាត់ខ្លួនថៅកែ ជាជនជាតិចិន និងនារីស្អាតៗ ជាច្រើននាក់ ក្នុងនោះមាននារីជាអនីតិជនផងដែរ។ ជាមួយនេះ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមាន ស្រោមអនាម័យ មួយចំនួន មានទាំងប្រើ ប្រាស់រួច និងនៅថ្មី (ក្នុងប្រអប់)។
ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ ទីតាំងហាងម៉ាស្សា ទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចសម្រេចបិទខ្ទប់ ផ្អាកជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យ ជាថៅកែជនជាតិចិន រួមនិងក្រុមនារីម៉ាស្សា បង្កប់សេវាផ្លូវភេទទាំងអស់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

2026.2.11 ចាប់ខ្លួនមនុស្ស ២៦នាក់ សង្ស័យពាក់ព័ន្ធករណី ឃាតកម្មយកសពរុំដោយថង់ផ្លាស្ទិកពណ៌ខ្មៅ យកទៅប្លុងចោលនៅក្រុងបាវិត ខេត្តស្វាយរៀង
ស្វាយរៀង៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសពដែលមានសភាពរុំដោយថង់ផ្លាសស្ទិក ពណ៌ខ្មៅ ដែលត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយ ក៏បានកំណត់ទីតាំង និងឈានបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡានោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញចំនួន ២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ៨គ្រឿង ដែលមានសញ្ញាណបទល្មើសយកមកសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

2026.2.2 កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួលចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច
ភ្នំពេញ÷ ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខចុះបង្ក្រាបករណីវាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
កាលពីថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីអំពើ លួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច) នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០២ និង៣០នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បន្ទាប់ពី កើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ច ឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូ លោតជីភីអេស នៅគោលដៅ ក្នុងភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ÷
១,ឈ្មោះ ខុម ជាន់ទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២,ឈ្មោះ ហ៊ន វីរៈ ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល ភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ៣,ឈ្មោះ ញិល ជាវ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល ភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ៤,ឈ្មោះ ថុល វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរបាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ៥,ឈ្មោះ សាំង បញ្ញា ហៅ ចូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់ នៅភូមិក្រាំងលាវ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ មឿន សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល(ម្តុំកប់អំបិល) ផ្លូវបេតុង ខណ្ឌកំបូល រាជធានីភ្នំពេញ។
-សម្ភារៈបាត់បង់ និងខូចខាត ៖ ១,ទូរស័ព្ទដៃ០២គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ និងអាយហ្វូន ១២ប្រមេក ពណ៌ស និងជនរងគ្រោះរបួសដាច់រលាត់ដៃជើង និងហើមជាំខ្នង និងក ។
-សម្ភារៈបន្សល់ទុក ម៉ូតូ០៣គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ លេខ 371708. ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-4211(របស់ជនជនរងគ្រោះ) ២,ម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ កណ្តាល 1AV-9409 ៣,ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខ ភ្នំពេញ 1IK- 7778(របស់ជនសង្ស័យ) ។
យោងតាមពាក្របណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០២ និង៣០នាទី នៅចំណុចផ្លូវ កង់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១០នាក់ជាង ជិះម៉ូតូច្រើនគ្រឿង(មានម៉ាកនិច ម៉ាកសេ១២៥) បានធ្វើសកម្មភាព វាយគំរាម ប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូម៉ាកម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1LB-4211 របស់ជនរងគ្រោះឈ្មោះ មឿន សុផាន់ បានសម្រេច ក៏បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកទៅលើផ្លូវ របួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។ បន្ទាប់ពី កើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ច ឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូ លោតជីភីអេស នៅគោលដៅ ក្នុងភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែល វេលាម៉ោង១១ និង០០នាទី ដោយបានការអនុញាតិពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(តាមរយៈទូរស័ព្ទ ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅ សហការជាមួយសមត្ថកិច្ចស្រុកអង្គស្នួល(ខេត្តកណ្តាល) ចុះត្រួតពិនិត្យឆែកឆេរ នៅទីតាំងលោតជីភី អេស ក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៥នាក់(ខាងលើ) រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊ រី២០២៥ លេខតួ 371708 ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-421(របស់ជនរងគ្រោះ) ២,
ស្លាកលេខ ម៉ូតូ ០១សន្លឹក លេខ ភ្នំពេញ 1LO-7614 កាំជិតប៉័ងតោ ចំនួន០២ ស្នាប់ដៃដែក ចំនួន ០១ យកមកសាកសួរ ជនសង្ស័យទាំង០៥នាក់ បានសារភាពថា«នៅព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល០៥ ជាង រូបខ្លួនឈ្មោះ ខុម ផាន់នី បានដើរចេញពីកន្លែងស្នាក់នៅ(ភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល) ទៅជួយលក់ភេសជ្ជៈឲ្យជីដូន នៅក្បែរកន្លែង ស្នាក់នៅ ក៏បានឃើញឈ្មោះ ហ៊ន វីរៈ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខ ភ្នំពេញ 1IK-7778 និងឈ្មោះ ន្តែ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកនិច ពណ៌ ស ស៊េរី២០២៥(ស្លាកលេខ ភ្នំពេញ 1LB-4211) ចូលមកកន្លែងស្នាក់នៅរូបខ្លួនដល់វេលាម៉ោង ០៧ និង៣០នាទី(ថ្ងៃដដែល) រូបខ្លួនឈ្មោះ ខុម ផាន់នី បានត្រឡប់មកស្នាក់នៅវិញ ក៏ឃើញឈ្មោះ ហ៊ន វីរៈ និងឈ្មោះ ញិល ផារ៉េត កំពុងដេកនៅកន្លែងស្នាក់នៅរបស់រូបខ្លួន និងឃើញមានម៉ូតូម៉ាក និច(ខាងលើ) ដាក់ជន្ទូលទុកនៅនឹងដែរ បានមួយសន្ទុះក្រោយ ឃើញឈ្មោះ វ័ន្ត បើកម៉ូតូម៉ាកស ១២៥ ពណ៌ខ្មៅ ស៊េរី២០២៥ ឌុបឈ្មោះ ភា(សំ សោភា) ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិ ខ្មែរ មកដល់ ឈ្មោះ វ័ន្ត ក៏បាននិយាយពឹងរូបខ្លួនឈ្មោះ ខុម ផាន់នី ឲ្យជួយរកកន្លែងជួសជុលម៉ូតូ ម៉ាកនិច នៅក្នុងភូមិ ដោយឈ្មោះ វ័ន្ត ប្រាប់ថា«ទើបទិញពីគេ» ពេលនិយាយរួច ក៏មានឈ្មោះ សាំង បញ្ញា ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ស៊េរី២០២៥ មកដល់បានអង្គុយលេងជាមួយគ្នា ហើយឈ្មោះ វ័ន្ត បានជិះម៉ូតូម៉ាកសេ១២៥ ចេញទៅ និងប្រាប់ថា«យកទូរស័ព្ទទៅដាក់បញ្ចាំ យកប្រាក់មកទុកជួសជុលម៉ូតូ និងឲ្យប្រាក់ថ្លៃទិញម៉ូតូម៉ាកនិច ផង ព្រោះមិនទាន់ឲ្យប្រាក់គេគ្រប់ចំនួនទេ» ពេលឈ្មោះ វ័ន្ត ជិះម៉ូតូ ចេញទៅបាត់ ឈ្មោះ ភា កវត្ថុតាងដកហូតបាន ការឃាត់ ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជា អំពើលួចមានស្ថានទម្ងន់ទោស (វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកនិច) និងអំពើ ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ប្រាកដមែន ។ បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា
2026.1.31 ឃាត់ខ្លួនបានហើយ! ឃាតកម្មជនជាតិប៉ាគីស្ថាន រឹតកសម្លាប់សង្សារខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ករណីឃាតកម្មជនជាតិប៉ាគីស្ថាន យកខ្សែកាប្លិ៍រឹតកសម្លាប់សង្សារខ្លួនឯងដែលជាជនជាតិប៉ាគីស្ថានដូចគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ HASSAN TAIMOOR អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន។ ដោយឡែកជនរងគ្រោះ ឈ្មោះ KANWAL SHAMMSA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាកដ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ HASSAN TAIMOOR បានសារភាពថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១៖០០នាទី ខ្លួន និងឈ្មោះ DAVID ឈ្មោះ MUSIAQ AJAS បានទៅផឹកស៊ីនៅបាមាត់ទន្លេ ពេលផឹកស៊ីហើយម៉ោងប្រហែល១៖០០នាទី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានជិះម៉ូតូមកផ្ទះវិញ ពេលមកដល់ផ្ទះមិត្តស្រីឈ្មោះ SHAMSA KANWAL (ជនរងគ្រោះ) បានឈ្លោះប្រកែកគ្នា ហើយខ្លួនបានទះ៤កំផ្លៀងបណ្ដាលឲ្យសន្លប់។
លុះពេលនាងដឹងខ្លួន ក៏ជេរប្រមាថបន្ថែមទៀត ទើបធ្វើឲ្យខ្លួនខឹងកាន់តែខ្លាំង ក៏ទាញផ្ដាច់ខ្សែកាប្លិ៍ទូរទស្សន៍ និងកន្ទុយខ្សែសងខាងទាក់កមិត្តស្រីពីខាងមុខបំពង់ករហូតដល់ស្លាប់។ បន្ទាប់មកខ្លួនក៏បានហៅ ឈ្មោះ DAVID និងប្រពន្ធឈ្មោះ BATOOL NADLA និងឈ្មោះ MUSIAQ AJAS មកប្រាប់ថា ខ្លួនបានរឹតកសម្លាប់មិត្តស្រី ទើបឲ្យឈ្មោះ MUSIAQ AJAS ហៅរថយន្ដតាក់ស៊ីម៉ាក មកដឹកសាកសពមិត្តរបស់ខ្លួនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះក្រែងអាចសង្គ្រោះបាន តែបើសង្គ្រោះមិនបានខ្លួន និងទុកសាកសពមិត្តស្រីរបស់ខ្លួនចោលនៅមន្ទីរពេទ្យ។
ពេលរថយន្ដមកដល់ខ្លួនបានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពមិត្តស្រីចេញពីបន្ទប់ឡៅតឿផ្នែកខាងមុខចុះមកក្រោម ហើយបើកទ្វារផ្ទះចេញ ប៉ុន្ដែម្ចាស់រថយន្ដតាក់ស៊ីម៉ាកព្រុស ឃើញស្ថានភាពមិនល្អក៏មិនដឹក ហើយបើករថយន្ដចេញទៅបាត់ ហើយខ្លួនក៏បានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពរបស់មិត្តស្រីយកទៅដាក់ក្នុងបន្ទប់វិញ និងគេចខ្លួនជាបន្ដបន្ទាប់។ ក្រោយមកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ HASSAN TAIMOOR និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ខណៈជនសង្ស័យផ្សេងទៀត កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕
2026.1.31 គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!
ស្វាយរៀង ៖ កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។ លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។
គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ។
តាមរយៈយន្តការថ្មីបន្ថែមទៀតនេះ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីបានស៊ើបអង្កេតជាច្រើនខែ។
បើតាមលោក ទូច សុឃៈ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុង និងក្រៅតំបន់ ដោយក្នុងនោះក៏មានការចែងអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ផងដែរ។ អ្នកនាំពាក្យរូបនេះបានរំលឹកដោយសង្កត់ធ្ងន់ថា តាំងពីដើមនីតិកាលទី៧មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់យកការបង្ក្រាបបទល្មើសក្នុងសង្គម ជាកិច្ចការអាទិភាពមួយ ក្នុងចំណោម៦ កិច្ចការអាទិភាពដែលត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងរយៈពេលចុងក្រោយនេះទៀត សម្រាប់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីក្រសួងមហាផ្ទៃរូបណាក៏ដោយ ដែលបណ្ដែតបណ្ដោយ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការដកពីមុខតំណែង និងការបណ្ដេញចេញពីក្របខ័ណ្ឌ៕​ រក្សាសិទ្ធដោយ៖សុទ្ធលី
2026.1.28 នារីរូបស្រស់ម្នាក់ជិះម៉ូតូជាមួយមិត្តភក្តិទៅដើរលេង ត្រូវបានចោរឆក់ទូរស័ព្ទបានសម្រេច ជនរងគ្រោះស្រែកយំរត់រកសមត្ថកិច្ចឲ្យជួយ នៅខណ្ឌសែនសុខ
ភ្នំពេញ: នារីរូបស្រស់ម្នាក់ក្នុងចំណោមបី នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងទៅដើរលេងម្ដុំមុខវាំង ខណៈមិនទាន់ដល់ផង ត្រូវបានចោរឆក់ទូរស័ព្ទiphone12 Pro maxមួយគ្រឿងបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោងជិត២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករាឆ្នាំ ២០១៦។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាបីនាក់ជិះម៉ូតូស្កុបពី មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល1AK-8478 រូបគាត់អង្គុយខាងក្រោយ ចេញពីផ្លូវជាតិលេខ៣ គោលបំណងទៅលេងនៅមុខវាំង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូនីចមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទiphone 12 pro maxរបស់គាត់កំពុងកាន់នៅនឹងដៃបានសម្រេច រួចជនសង្ស័យក៏បានជិះរត់គេចខ្លួនបាត់ស្រមោល។ជននរងគ្រោះបានបន្តទៀតថាភ្លាមៗនោះរូបគាត់ក៏នាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ស្ពានអាកាស7មករាដែល ប៉ុន្តែដេញតាមមិនទាន់ ក៏ត្រឡប់មកក្រោយវិញរត់រកសមត្ថកិច្ចបានឲ្យជួយអន្តរាគមន៍មកដល់ក្រោមស្ពានអាកាសផ្សារដីហុយ។ប្រភពដដែលបានបន្តទៀតថានៅជាប់ទូរស័ព្ទរបស់គាត់មានអត្តសញ្ញាណប័ណ្ណនិងលុយមួយចំនួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុ រួចសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវរកមុខជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
2026.1.28 នគរបាលខណ្ឌបឹងកេងកងបង្ក្រាបករណីចាប់និងបង្ខាំងមនុស្សជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះនារីខ្មែរម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងជំនាញបានចុះឆែក ឆេរអាគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាក់ស្ដែងកម្លាំងចម្រុះបានឆែកឆេរបន្ទប់លេខA36-16 និងបន្ទប់លេខ A36- 17 ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារ ប្រាក់ចំនួន៥,០០០ដុល្លារ។
ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី36។ រីឯជនរងគ្រោះឈ្មោះ ហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ ទី36 អាគារខាងលើ។ លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន៥,០០០ ដុល្លារ។ បន្ទាប់មកបងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍ នកងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣។
សម្ភារដកហូតរួមមាន លិខិតឆ្លងដែនចំនួន០១ច្បាប់, សៀវភៅការងារជនបរទេសចំនួន០១សន្លឹក,ម្សៅម៉ត់សចំនួន២កញ្ចប់ (សង្ស័យថាគ្រឿងញៀន), ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច២ ធំ២(សង្ស័យថាគ្រឿង ញៀន), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២, ថ្នាំគ្រាប់អក្សរwwy ចំនួន១២គ្រាប់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន និងខ្សែច្រវ៉ាក់ដែកអ៊ីណុកពណ៌សប្រវែងជាង១ម៉ែត្រ។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕
2026.1.25 ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ តាមចាប់ជនជាតិវៀតណាមប្រុសស្រីពីរនាក់ដល់ក្នុងបន្ទប់បន្ទាប់ពីលួចប្តូមាសពីអាជីវករអស់ជាច្រើនតំលឹង
ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំ ការិយាល័យ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងចុះស្រាវជ្រាវ និង កំណត់មុខសញ្ញា ដោយសហការជាមួយ កម្លាំងនគរបាល ក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២ នាក់ ( ប្រុស និង ស្រី ) ជនជាតិ រៀតណាម ដល់ក្នុងបន្ទប់ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ចំនួន ៣ ករណី ដូចខាងក្រោម
ករណីទី ១ ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទី ជនសង្ស័យបាន ធ្វើសកម្មភាព លួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២ជីកន្លះ ។
ករណីទី ២ ៖ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជនសង្ស័យ បានធ្វើ សកម្មភាពលួចប្ដូរ មាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេង មានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។
ករណីទី ៣ ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៣:៣០ នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ជនសង្ស័យ ៖
១- ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទ ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាពន្ធនាគារច្រើនលើក)
២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណ៉ំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី ៕
2026.1.21 ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់នៅស្រុកកៀនស្វាយ!
(ខេត្តកណ្តាល)៖បើតាមការបញ្ចាក់ពីលោកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានឲ្យដឹងថា៖កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយចុះបង្គ្រាបករណីជួញដូរនិងប្រើប្រាស់នូវសារញៀនកាលពីវេលាម៉ោង៨ៈ៥៥នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ត្រង់ចំណុចចុងខ្សាច់ភូមិអង្គរជ័យ ឃុំបន្ទាយដែក
ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គួររម្លឹកថា៖កាលពីវេលាម៉ោងកើតហេតុខាងលើ មានពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា!មានមានមនុស្សប្រុសស្រីចំនួន១០នាក់បានធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចទីតាំងខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម!កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយចុះដល់ចំណុចកើតហេតុ!ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់ឈ្មោះឃួន រ៉ុង ឈ្មោះពុធភស្ស័ ឈ្មោះសេង គន្ធានិងឈ្មោះសេង អយហើយកម្លាំងយើងបានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន((ម៉ាទឹកកក)ចំនួន១០
កញ្ចប់តូចនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ចំណែកឈ្មោះនៅសុខណៃបានគេចខ្លួនបាត់។
ក្រោយមកកម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យទាំង៤នាក់ ដែលមានឈ្មោះដូចខាងលើ រួមជាមួយវត្ថុតាងមកសាកសួរបន្តនៅប៉ុស្តិ៍បន្ទាយដែក។
នៅចំពោះមុខសមត្ថកិច្ជជនសង្ស័យឈ្មោះសេង អយ ឈ្មោះសេង គន្ធាបានសារភាពថា!
ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៤កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែនដោយឈ្មោះនៅ សុខណៃ អោយពួកខ្លួនទុកលក់អោយគេ និងធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូចចំនួន២០ដងក្នុងម្តងៗ ២០០០០រៀល(ពីរម៉ឺនរៀល)។ឈ្មោះឃួន រ៉ុងបានសារភាពថា!ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន គឺទិញពីឈ្មោះយ៉ាវតំលៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង។ឈ្មោះពុធ ភស្ស័បានសារភាពថា!ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូច ចំនួន៥ដងក្នុងម្តងៗ២០០០០រៀល(ពីរម៉ឺនរៀល)។
ក្រោយបានចំលើយសារភាព
របស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះខៃ ស្រីទូចនៅចំនុចចុងខ្សាច់ភូមិអង្គរជ័យ។
ជនសង្ស័យ៖រួមមានចំនួន១០នាក់ស្រី១(ឃាត់ខ្លួន៨ស្រី១គេចខ្លួន២
នាក់ )
១/ឈ្មោះឃួន រ៉ុងភេទ
ប្រុសឆ្នាំកំណើត១៩៩៧(២៩ ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
២/ឈ្មោះសេង គន្ធាភេទប្រុសឆ្នាំកំណើត១៩៩៥ (៣១ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៣/ឈ្មោះសេងអយភេទប្រុសឆ្នាំកំណើត២០០៨(១៨ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៤/ឈ្មោះខៃ ស្រីទូចភេទស្រីឆ្នាំកំណើត១៩៩១(៣៤ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។(ឃាត់ខ្លួន)។
៥/-ឈ្មោះពុធ ភស្ស័ភេទ
ប្រុសឆ្នាំកំណើត២០០០(២៦ ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀន
ស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៦/ឈ្មោះស៊ុន សុភក្រ័ភេទប្រុស ឆ្នាំកំណើត១៩៩២(៣៤ឆ្នាំ) ជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)
៧/-ឈ្មោះឈឺន ប្រុក ភេទ
ប្រុសឆ្នាំកំណើត១៩៩២(៣៤ឆ្នាំ)(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៨/-ឈ្មោះប៊ុង ពៅភេទប្រុសឆ្នាំកំណើត១៩៨៩(៣៧ ឆ្នាំ)(ខ្មែរ) មុខរបរកម្មករសំណង់មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៩/ឈ្មោះនៅសុខណៃភេទប្រុស ឆ្នាំកំណើត២០០១(២៥ឆ្នាំ) ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។(គេចខ្លួន)(ជួញដូរ)
១០/ឈ្មោះយ៉ាវ(មិនស្គាល់នាមត្រកូល)ភេទប្រុសជនជាតិខ្មែរ មុខរបរ មិនពិត (មិនស្គាល់ទីលំនៅ)(គេចខ្លួន)(ជួញដូរ)
វត្ថុតាងចាប់យករួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា!សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក),ចំនួន១០កញ្ចាប់តូចទំងន់(០,៧៧ក្រាម)
,សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
៣.ទូរសព្ទ័៤គ្រឿង(ម៉ាកoppoពណ៌ខ្មៅ៣ ក្រហម១)។
ចំពោះជនសង្ស័យរួម នឹងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីបន្តតាមនិតិវិធី៕
x1200
2026.1.15 ចាប់បានហើយ ប្តីចុងសម្លាប់ប្រពន្ធនៅឯខេត្តកំពង់ធំ
ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធនៅខេត្តកំពង់ធំ
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០និង៣៥នាទី នៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ពៅ ពិទូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តីចុង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី៕
2026.1.11 ស៊យមែនដឹកគ្រឿងញៀនលក់តាមផ្លូវប៉ូលិសក្របួចជាប់
ភ្នំពេញ: នៅថ្ងៃទី ១០.០១.២០២៦ វេលាម៉ោង០៣:២០នាទីទាបភ្លឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃើញបុរសម្នាក់ឈ្មោះលុន សុភត្រា្ត ភេទប្រុស កំពុងដើរតាមផ្លូវដោយមានការសង្ស័យក៏ហៅត្រួតពិនិត្យ តែជនសង្ស័យរត់គេចទើបសមត្ថកិច្ចតាមឃាត់ឆែកត្រួតពិនិត្យក៏ប្រទេះឃើញមានក្រាមសថ្លាចំនួន៣៨កញ្ចប់ ធំល្មមចំនួន ០៥កពា្ចប់ថង់ ថង់តូចចំនួន ៣៣កព្ចាប់ថង់ ម្សៅម៉ដ្តព៌ណសចំនួន ០២កព្ចាប់ នៅក្នុងកាបូបស្ពាយចំហៀងពណ៍ខ្មៅជាប់ខ្លួនរបស់ជនសង្ស័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្តង។
-ជនសង្ស័យ
១/ ឈ្មោះ លុន សុភត្រ្តា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៤ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
-វត្ថុតាងចាប់យក
១/ ក្រាមសថ្លាចំនួន៤០កញ្ចប់ ៥កព្ចាប់ថង់ធំល្មម ៣៣កព្ចាប់ថង់តូច
២/ ម្សៅម៉ដ្តពណ៍សចំនួន ២កព្ចាប់ថង់
៣/ កាបូបស្ពាយចំហៀងពណ៍ខ្មៅចំនួន០១
៤/ ទូរស៍ព្ចដៃ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕
2026.1.5 ពូកែរករឿងពេក,ប្រពន្ធរត់ទៅផ្ទះ ប្តីទៅតាមមានទាំងកូនកាំបិតអង្គុយចាំមុខផ្ទះម៉ែក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យ០១នាក់។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលរកាកោះ សហការជាមួយកម្លាំងប្រជាការពារល្បាតនៅចំណុចលើផ្លូវបេតុង ក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ មឿន ជៀន ភេទប្រុស អាយុ៣៤ឆ្នាំមានស្រុកកំំណើតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជួនសង្ស័យខាងលើនេះស្នាក់ផ្ទះជួលភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងឈរនៅលើផ្លូវបេតុងម្នាក់ឯង ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ត្រួតពិនិត្យឃើញមានកូនកាំបិតចុងស្រួច
ចំនួន២ និងកន្ត្រៃកាត់អំបោះ១។ ក្រោយការសួរនាំជនសង្ស័យបានឆ្លើយថា រូបគេដាក់កូនកាំបិតតាមខ្លួនសំរាប់ទុកការពារខ្លួន។
ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក រួមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕
2026.1.5 ធ្វើសំណង់ជាមួយគ្នាប្រាប់ថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែតស្រាប់តែបាត់ឈឹង,សមត្ថកិច្ចតាមចាប់ដល់ស្រុកកំណើត
ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បង្ក្រាបការឆបោកម៉ូតូបានមួយករណី។
មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា កាលថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ មានករណីឆបោកម៉ូតអ្នកធ្វើការសំណង់ជាមួយគ្នា ។ នៅចំណុចការដ្ឋានសំណង់ ស្ថិត នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយវេលាម៉ោង១៨និង៣០នាទី មានឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្រាស់ស្ពវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នកសំណង់ជាមួយគ្នា បានខ្ចីម៉ូតូ ម៉ាកសង់ឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ សៀមរាប1AT.6171 លេខតួ លេខម៉ាសុីនND125N0263213 ពីម្ចាស់ម៉ូតូឈ្មោះ រស់ រេង ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថាយកទៅទិញស្រាបៀមួយភ្លែត រួចជិះទៅបាត់រហូត។
លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ មិនឃើញយកម៉ូតូត្រឡប់មកវិញ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលរការកោះ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង ០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកសហការស្រាវជ្រាវ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងសឹងនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) រួមទាំងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន០១កញ្ចប់តូច យកមកអធិការដ្ឋាននគស្រុកគងពិសី កសាងសំណុំរឿងអនុវត្តចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជួនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
2026.1.5 Chinese embassy in Cambodia finds wandering internet celebrity lured to the country by ‘high-paying job’

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts