Cambodia! 2026 ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង, Cambodia sentences 6 Chinese nationals to life in prison over scam-linked killing of Korean student, ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, សមត្ថកិច្ចចាប់បានខ្លួនសង្ស័យ៦នាក់ ដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត, ACU says former Oknha Leng Channa admitted receiving up to $98 million from investors, សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យករណីOnline scam, និស្សិតស្រីឆ្នាំទី៣ម្នាក់ ត្រូវបានបុរសជាសង្សាយកកាំបិតចិត បន្លែកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ, ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញនគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា, ចាប់ស្រ្តីមេតុងទីនម្នាក់បោកកូនតុងទីនជិត១លានដុល្លាបញ្ជូនទៅកាន់តុលាការ, សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ, នគរបាលស្រុកភ្នំស្រួចបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនមុខសញ្ញា ២នាក់, 330 Chinese deported from Cambodia, Ly Sameth dies of cardiac arrest, តុលាការផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, សមត្ថកិច្ចចាប់ជនដៃដល់ចាក់សម្លាប់ម្ចាស់ផ្ទះជួល នៅខណ្ឌមានជ័យ, កម្ពុជា បណ្តេញចិន ១៥៦នាក់, សមត្ថកិច្ចបង្ក្រាបទីតាំងខុនដូមួយកន្លែងរកឃេីញថ្នាំញៀនជិត១០គីឡូក្រាម និងឃាត់មនុស្ស៥៥នាក់, សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទោសលើ លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ ពីបទក្បត់ជាតិ, បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់, បាញ់គូជម្លោះស្លាប់ ដោយសាររឿងដកបង្គោលព្រំដី, ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើទារុណកម្មបណ្តាលឲ្យស្លាប់ ហើយយកសពបោះចោលនៅសង្កាត់ក្រាំងធ្នង់, 15 arrested in Phnom Penh scam centre raids, រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិនិត្យ, 50 arrested in Sihanoukville scam crackdown, សត្វចិញ្ចឹមក្លាយជាគ្រោះថ្នាក់! សំពោចខាំម្ចាស់ ផ្អើលពេញបឹងកេងកង, កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ដកហូតបានថ្នាំជាង៤៤គីឡូក្រាម អាវុធខ្លី៤ដើម និងចាប់ខ្លួនមនុស្ស៥នាក់, អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបាន សាលាដំបូង ខេត្តកណ្តាល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ វេលាម៉ោង ៥៖៣៥ នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ, កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១ ៧៥០$, បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន, បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់, ឃាត់ខ្លួនបានហើយ! ឃាតកម្មជនជាតិប៉ាគីស្ថាន រឹតកសម្លាប់សង្សារខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ, ១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់, Five Foreigners arrested for telecom fraud in Phnom Penh, បង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត, ចាប់ខ្លួនមនុស្ស ២៦នាក់ សង្ស័យពាក់ព័ន្ធករណី ឃាតកម្មយកសពរុំដោយថង់ផ្លាស្ទិកពណ៌ខ្មៅ យកទៅប្លុងចោលនៅក្រុងបាវិត ខេត្តស្វាយរៀង, ខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតបុ័ងតោកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម, ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ, នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួលចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច, គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!, នារីរូបស្រស់ម្នាក់ជិះម៉ូតូជាមួយមិត្តភក្តិទៅដើរលេង ត្រូវបានចោរឆក់ទូរស័ព្ទបានសម្រេច ជនរងគ្រោះស្រែកយំរត់រកសមត្ថកិច្ចឲ្យជួយ នៅខណ្ឌសែនសុខ, ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់នៅស្រុកកៀនស្វាយ!, ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ តាមចាប់ជនជាតិវៀតណាមប្រុសស្រីពីរនាក់ដល់ក្នុងបន្ទប់បន្ទាប់ពីលួចប្តូមាសពីអាជីវករអស់ជាច្រើនតំលឹង, នគរបាលខណ្ឌបឹងកេងកងបង្ក្រាបករណីចាប់និងបង្ខាំងមនុស្សជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះនារីខ្មែរម្នាក់, ស៊យមែនដឹកគ្រឿងញៀនលក់តាមផ្លូវប៉ូលិសក្របួចជាប់, ចាប់បានហើយ ប្តីចុងសម្លាប់ប្រពន្ធនៅឯខេត្តកំពង់ធំ, ធ្វើសំណង់ជាមួយគ្នាប្រាប់ថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែតស្រាប់តែបាត់ឈឹង សមត្ថកិច្ចតាមចាប់ដល់ស្រុកកំណើត, ពូកែរករឿងពេក ប្រពន្ធរត់ទៅផ្ទះ ប្តីទៅតាមមានទាំងកូនកាំបិតអង្គុយចាំមុខផ្ទះម៉ែក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន, Chinese embassy in Cambodia finds wandering internet celebrity lured to the country by ‘high-paying job’

2026.5.29 និស្សិតស្រីឆ្នាំទី៣ម្នាក់ ត្រូវបានបុរសជាសង្សាយកកាំបិតចិត បន្លែកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស (ប្រេីកាំបិតចិត បន្លែកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ) ប្រព្រឹត្តល្មើសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១:២០នាទី នៅចំណុចបន្ទប់ជួលលេខ៤១B ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ឡុក ប៊ូណា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅបន្ទប់ជួលលេខ៤១B ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី
2026.5.29 សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យករណីOnline scam
ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ នេះបេីតាមប្រភពព័ត៍មានពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះ អាជ្ញាធរខណ្ឌសែនសុខ។
ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន , និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារ: មានកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង។ នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំពោះជនជាតិចិន ចំនួន ០៣នាក់ ជនជាតិចិន ០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំណែកឯ សម្ភារៈវត្ថុតាងស្ថិតក្នុង បន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែល សម្ភារៈនិងវត្ថុតាងស្ថិតក្នុង បន្ទប់ដាក់សម្ភារៈ ប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។
ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕ដោយ៖តារា
2026.5.29 ACU says former Oknha Leng Channa admitted receiving up to $98 million from investors
The Anti-Corruption Unit (ACU) said disgraced businesswoman and former Oknha Leng Channa and her associates admitted receiving between $93 million and $98 million from investors and using the funds for land purchases, development projects and interest payments.
The disclosure was made on Thursday as the ACU provided updates on ongoing investigations linked to Channa, the former CEO of Brilliant City World Co. Ltd, and several related cases.
According to the ACU, Channa, Chan Khin and Phon Samean acknowledged receiving the funds from 25 key financiers and using the money to purchase land for development projects while also paying returns to investors.
The ACU statement referred to ongoing investigations by the Siem Reap Provincial Court involving 19 civil cases and 32 criminal cases connected to Leng Channa.
The anti-corruption body also said investigations were continuing into matters involving Sean Borath, former deputy chairman of the ACU, Channa and associated individuals.
“Leng Channa, Chan Khin and Phon Samean admitted receiving between US$93 million and US$98 million from 25 leaders and using those funds to buy land for development projects, pay interest to the 25 leaders and provide returns to investors,” the ACU said.
Separately, the ACU cited developments in several attempted bribery cases following Court of Appeal hearings held on April 29 and verdicts issued on May 27.
The cases involved former government officials Kon Sokkay, Duong Dara, Ly Samet and Lach Samrong.
The ACU also provided updates on the case involving Tang Sovann, who faces charges of attempted bribery and defamation against ACU officials and the institution itself.
Another case involves Sem Bora, director-general of TNM TV Online, and allegations related to defamation against the ACU.
In addition, the ACU referred to the case of Phy Kim Song, wife of accused Yat Kosal, over alleged defamatory accusations targeting the anti-corruption body.
The update was presented during the 10th meeting of the National Council Against Corruption’s fourth mandate, chaired by NCAC President Men Sam An on May 28.
The meeting reviewed reports submitted by the ACU, previous meeting minutes and other ongoing anti-corruption matters.
2026.5.29 សមត្ថកិច្ចចាប់បានខ្លួនសង្ស័យ៦នាក់ ដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ :អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
បានធ្វើស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពដេញកាប់ និងយកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ។
យោងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័.យដេញកា.ប់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ ចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ផ្សារកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុ.ខស.ញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រា.បឃា.ត់ខ្លួនជន.សង្ស័.យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្ម.ភាពកា.ប់យកម៉ូតូនៅចំនុចខាងលើ ។
បច្ចុប្បន្នជនសង្ស័.យទាំង ០៦នាក់ បានធ្វើការឃា.ត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕ជ្រោយពេជ្រ

2026.5.27 ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹងករណីបើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។
ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងផ្ទះលេខ៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់៦នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩គ្រឿង និងធុង CPU ៤ ។
ករណីទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទីតាំងនៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជាលទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីមកាតបរទេសមួយចំនួន។
តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និងទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន។
បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕

2026.5.27 Cambodia sentences 6 Chinese nationals to life in prison over scam-linked killing of Korean student
PHNOM PENH, Cambodia (AP) — Six Chinese nationals behind an online scam operation were sentenced to life in prison by a Cambodian court on Wednesday over the murder of a South Korean student.
Kampot Provincial Court convicted the six, who are aged between 30 and 54, of murder involving torture and cruelty, as well as aggravated fraud. Cambodia does not have the death penalty.
The body of 22-year-old Park Min-ho was found in Kampot province in August 2025 after he was reportedly lured to Cambodia and forced to work in a scam center before being killed. His body, showing signs of torture.
Park’s death sparked outrage in South Korea, leading to intense diplomatic pressure from South Korean officials on Prime Minister Hun Manet to suppress the large-scale online scam operation s blamed for the killing, as well as other crimes.
The trial began on May 6, according to a court statement shared by Information Minister Neth Pheaktra.
Cybercrime has flourished in Southeast Asia where law enforcement is weak, particularly in Cambodia and Myanmar, with casinos often serving as hubs for criminal activity. Trafficked foreign nationals employed to run “romance” and cryptocurrency scams to swindle victims are often recruited with false job offers and then forced to work in conditions of near-slavery.

2026.5.27 ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៦០០-រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN LONG ជនជាតិចិន, ឈ្មោះ YIN SONG WAN ជនជាតិចិន, ឈ្មោះ LI GUANG HAO ជនជាតិចិន, ឈ្មោះ LI XING PENG ជនជាតិចិន, ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្ត នៅចំណុចអាគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និង អង្គច្បាប់រួចមក ឃើញថាមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ៦ នាក់ខាងលើ ។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ: ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖
១.ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន
២.ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន
៣.ឈ្មោះ ZHU RENZHE ហៅ ជាតិ ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន
៤.ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន
៥.ឈ្មោះ JIN TIAN LONG TÌ KIM CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន
៦.ឈ្មោះ LI GUANG HAO ហៅ XIAO PIAO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិត នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ។

2026.5.22 កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ, ក្រុមជនដៃដល់៨នាក់ត្រូវចាប់ខ្លួន
ភ្មំពេញ: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃេីញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោល នៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius។ លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី កម្លាំងជំនាញបានធ្វើការអញ្ជើញម្ចាស់រថយន្តតាក់ស៊ីខាងលើមកធ្វើការបំភ្លឺ។
ក្រោយមកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ រួមមាន៖
១៖ ឈ្មោះ HUANG WENJING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចផ្លូវ113ខេ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៖ ឈ្មោះ YAW BAY NAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៣៖ ឈ្មោះ CHIT PO PO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៤៖ ឈ្មោះ SAI MWAN KHAY ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៥៖ ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន
៦៖ ឈ្មោះ LONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
៧៖ ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៨៖ ឈ្មោះ SHAO MINGBO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីធ្វេីការសាកសួរ៕ x1200
2026.5.11 ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ពីខ្លួន ហើយបានលួចយកសម្ភារមានតម្លៃនៅក្នុងផ្ទះថែមទៀតផង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើកើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមជំនាញរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នា់។
ជនសង្ស័យទី១៖ ឈ្មោះ LIU PING ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២៖ ឈ្មោះ XIAO ZAILIN ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ ZHANG SHIXIONG ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចបុរីប៉េង ហួត ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងសាកសួរនៅនាយកដ្ឋានដើម្បីបន្តនីតិវិធី៕
2026.5.10 កម្លាំងជំនាញនគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា
ភ្នំពេញ: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល រឺយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ១ឈុត, ឯកសណ្ឋាននគរបាល ប្រយុទ្ធ ០១ឈុត។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

2026.5.7 Ly Sameth dies of cardiac arrest
Synopsis: Former adviser to Hun Sen suffered a heart attack in jail, says official.
Ly Sameth, a former adviser to then Prime Minister Hun Sen, died of a heart attack yesterday at Correctional Centre I in Phnom Penh’s Dangkor district.
Prey Sar Prison Chief Lieutenant General Nuth Savna confirmed the death of the 73-year-old at around 6am yesterday.
He said Sameth had suffered from chronic illnesses, including heart disease, high blood pressure, and diabetes.
“He had a blood pressure level of over 400,” he said.
“According to a prison doctor, Sameth had a heart attack and could not be saved in time. Forensic doctors are examining the body to determine the cause of death.”
Sameth’s lawyer, Nou Chantha, expressed regret over his client’s death.
According to the law, Sameth’s sentence becomes void upon his death, but any outstanding fines shall remain in force and his property may be confiscated for payment, he added.
In October last year, the Phnom Penh Municipal Court sentenced Sameth to 24 years in prison after convicting him of attempted bribery and related charges in four corruption cases.
He was arrested by the Anti-Corruption Unit (ACU) in November 2024.
Sameth’s accomplices were Duong Dara, 57, former Secretary of State at the Office of the Council of Ministers and personal adviser to then Prime Minister Hun Sen; Muong Khim, 64, retired Deputy Chief of the Judicial Police Central Security Department; Lay Viseth, 55, former deputy governor of Pursat province; Korn Sokkay, 42, former governor of Lvea Em district; Chhay Sovannary, 51, businesswoman; Heung Tithreatreyleak, 53, businesswoman; and Uth Thy, a real estate tycoon.
All of them were arrested in 2024, tried, and sentenced to varying jail terms.
Lach Samrong, 55, a lawyer, was sentenced in absentia to 13 years for attempted bribery, fraud, and influence trading.

2026.5.7 330 Chinese deported from Cambodia
The General Department of Immigration Police of the Ministry of Interior states that 330 Chinese nationals involved in online scams have been deported from Cambodia.
On Tuesday night, following the high-level recommendations of, Deputy Prime Minister, Minister of the Interior, and leaders of the Ministry of Interior, Lieutenant General Sok Veasna, Director-General of Immigration, instructed the Department of Investigation and Enforcement, in cooperation with the Chinese Embassy, to deport a total of 330 Chinese nationals, six of whom were women, all involved in online scams and illegal residence and employment.
They were deported via special aircraft at the Techo International Airport.
The expulsions are in line with the strict legal measures of Prime Minister Hun Manet and Sar Sokha, Deputy Prime Minister and Minister of the Interior, to clean up and eliminate cybercrimes in Cambodia, ensuring the safety of citizens both in the region and around the world.

2026.5.7 នគរបាលស្រុកភ្នំស្រួចបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនមុខសញ្ញា ២នាក់
ខេត្តកំពង់ស្ពឺ÷ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ទោ ជុន ចន្ទដេត អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបករណីគ្រឿងញៀននឹងឃាត់ខ្លួនមុខសញ្ញា ២នាក់។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះថា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្តិការល្បាតនៅចំណុចភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យ០២នាក់ ៖
១-ឈ្មោះសាន់ វុទ្ធី ហៅកាភីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន១៣ កញ្ចប់ (ធំ០១ កញ្ចប់ មធ្យម០២ តូច១០កញ្ចប់) សង្ស័ជាគ្រឿងញៀន ឧបករណ៍សំរាប់ច្រកគ្រឿងញៀន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួននិង ២-ឈ្មោះកែវ តូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី១(សំបុកចាប) ឃុំត្រែងត្រយឹង។
ចំពោះករណីនេះ កម្លាំងជំនាញនៃអធិការស្រុកភ្នំស្រួចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
2026.5.5 សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។
យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ជនត្រូវចោទទាំង១២នាក់នេះ ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ ឆ្នាំ ទី៥ ឈ្មោះចឹង តានហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌ ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។
ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
2026.5.4 កម្ពុជា បណ្តេញចិន ១៥៦នាក់
ភ្នំពេញ ៖ ជនជាតិចិន ១៥៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជន ជាតិចិនសរុបចំនួន១៥៣នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។
ប្រភពដដែល បន្តថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាង ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹង ប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើក លែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ឲ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

2026.5.4 បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបទល្មើសចំនួន ៣ ករណី រួមមាន៖ ករណីទី១: សមត្ថកិច្ចបានសង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេអូសទាញមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរបន្តទៅគោលដៅផ្សេង។
ករណីទី២: ឃាត់ខ្លួនបុរសជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ១២៧ គ្រឿង, CPU ២ គ្រឿង, Monitor ២ គ្រឿង និងកុំព្យូទ័រ All In One ៤ គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យ បង្ហាញថាពួកគេបានបង្កើត “ស្ទូឌីយោក្លែងក្លាយ” និងក្លែងអត្តសញ្ញាណ ដើម្បីធ្វើសកម្មភាពឆបោកតាម Online។
ករណីទី៣: រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវសរុបចំនួន ១២ នាក់ (ប្រុស) ដែលមានសញ្ជាតិចិន និងវៀតណាម។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងចាត់វិធានការតាមជំហានបន្ទាប់៕
x1200

2026.5.2 តុលាការផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរ ធ្លាប់ពោលថា គុកស្រុកខ្មែរមានតែខ្មែរនៅ!! តុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោយពីឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១៩ខែ (១ឆ្នាំ និង ៧ខែ) និងផាកពិន័យជាប្រាក់ ៤លានរៀល ជុំវិញការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីឆ្នាំ២០២៤ កន្លងទៅ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា អំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
តុលាការបញ្ជាក់ថា ជនជាប់ចោទ ៣៥នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយបណ្ដាញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រូបនេះ ដែលត្រូវបានចោទប្រកាន់ ពីបទញុះញង់ដែរនោះ ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែទៅ ២៤ខែ ឬ ២ឆ្នាំផងដែរ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ចក់ បានមុនី រួមទាំងសកម្មជនប្រាំមួយនាក់ផ្សេងទៀតផងដែរ។
ជុំវិញដំណើរការសវនាការនេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានស្នើឱ្យចៅក្រមផ្ដន្ទាទោសជនជាប់ចោទទាំងអស់ ពីព្រោះគេបានប្រព្រឹត្តអំពើញុះញង់បង្កឱ្យមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ចំពោះការតវ៉ាប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍នោះ។
គួររំឭកថា សារព័ត៌មាន The Cambodia Daily ធ្លាប់បានផ្សាយថា រដ្ឋាភិបាលក្រុងហាណូយ បានដាក់ទុនអភិវឌ្ឍនតំបន់ត្រីកោណរួមគ្នា ខ្មែរ ៤ខេត្ត លាវ ៤ខេត្ត និងយៀកណាម ៥ខេត្តនោះ ចំនួន ២៥០០លានដុល្លារសម្រាប់ខាងខ្មែរ និង ១៥០០លានដុល្លារសម្រាប់ខាងលាវ។
ព្រះរាជអាជ្ញារូបនេះបញ្ជាក់ថា ជនជាប់ចោទមិនបានយល់ដឹងគ្រប់ជ្រុងជ្រោយអំពីគម្រោងអភិវឌ្ឍ CLV-DTA ទេ ប៉ុន្តែបែរជានាំគ្នាផ្សព្វផ្សាយព័ត៌មានមិនពិត រហូតនាំឱ្យមានការរៀបចំផែនការប្រមូលផ្ដុំកាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ និងបានធ្វើឱ្យសាធារណជនខឹងសម្បានឹងរដ្ឋាភិបាលថែមទៀត។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានស្នងការប៉ូលិសខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ពាក់ព័ន្ធនឹងការផ្សាយអំពីគម្រោងត្រីកោណអភិវឌ្ឍ CLV-DTA។
ជុំវិញបញ្ហានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានអះអាងថា ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន និងជាង ៦០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការរិះគន់កិច្ចព្រមព្រៀងត្រីកោណអភិវឌ្ឍន៍នេះ។
អង្គការលីកាដូ អះអាងថា អ្នកដែលត្រូវបានឃុំខ្លួន និងរងបទចោទប្រកាន់ គឺមានអាយុចន្លោះពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ក្នុងចំណោមនោះ ក៏មានអនីតិជនអាយុក្រោម ១៨ឆ្នាំចំនួន ៤នាក់ផងដែរ។
ប្រភពដដែល បញ្ជាក់ថា អ្នកជាប់ឃុំភាគច្រើនដែលរងបទចោទពីបទ រួមគំនិតក្បត់ ថាបានបង្កើតគម្រោងដើម្បីផ្តួលរំលំរដ្ឋាភិបាល នឹងត្រូវប្រឈមចំពោះការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី ៥ឆ្នាំទៅដល់ ១០ឆ្នាំ។
មានទេសចរជនជាតិខ្មែរពីបរទេសទៅលេងស្រុកកំណើត បាននិយាយថា តំបន់ CLV មិនអាចចូលទៅមើល ឬទៅលេងគ្រប់កន្លែងបានទេ គឺមានគេយាមល្បាតហាមមិនឱ្យចូល មិនដឹងមកពីមូលហេតុអ្វីឡើយ។
ជុំវិញបញ្ហានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បានគំរាមកាលពីពេលកន្លងទៅថា អ្នកដែលរស់នៅក្រៅស្រុកប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV អាចរួចខ្លួន ប៉ុន្តែសម្រាប់អ្នករស់នៅក្នុងស្រុក គឺត្រូវតែចាប់ដាក់គុកទាំងអស់ គ្មានវាសនាគេចផុតពីគុកឡើយ៕

2026.4.30 សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទោសលើ លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ ពីបទក្បត់ជាតិ
សាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។ យោងតាមលោក ផែង ហេង មេធាវីរបស់លោក កឹម សុខា។
លោក ផែង ហេង មេធាវីលោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ពីបទក្បត់ជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
លោកមេធាវី បានបន្តថា សាលាឧទ្ធរណ៍ភ្នំពេញ បានបន្ថែមទោសលើ លោក កឹម សុខា ដោយហាមឃាត់លោក កឹម សុខា ចេញទៅក្រៅប្រទេស ក្នុងរយៈពេល៥ឆ្នាំ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង។

2026.4.21 សមត្ថកិច្ចបង្ក្រាបទីតាំងខុនដូមួយកន្លែងរកឃេីញថ្នាំញៀនជិត១០គីឡូក្រាម និងឃាត់មនុស្ស៥៥នាក់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិ ការចុះ បង្ក្រាបទីតាំង ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា( Online Scams ) ទីតាំងអគារខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេស៥៥នាក់ និងដកហូតសារធាតុញៀន ជាង១០គីឡូក្រាម។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធរាជធានីភ្នំពេញ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុប ចំនួន ៥៥នាក់ ៧សញ្ជាតិ ក្នុងនោះជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការ៤៤នាក់ ក្នុងនោះ ជនបរទេសប្រព្រឹត្ត online Scamជនជាតិ វៀតណាម១១ (ស្រី៣នាក់)
និងដកហូតវត្ថុតាង កុំព្យូទ័រយួរដៃ១៤គ្រឿង, ទូរស័ព្ទដៃ៦គ្រឿង, គ្រឿងញៀនចំរុះទំងន់មានទម្ងន់សរុបប្រហែល១០គីឡូក្រាម។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បច្ចុប្បន្នចំពោះជនបរទេសចំនួន ៥៥នាក់ រួមនិងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
2026.4.11 ចាប់ស្រ្តីមេតុងទីនម្នាក់បោកកូនតុងទីនជិត១លានដុល្លាបញ្ជូនទៅកាន់តុលាការ
ភ្នំពេញ- កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចា-ប់-ឃា-ត់ខ្លួននារីម្នាក់ឈ្មោះ លី លីនដា ពីបទឆបោក និងរំលោភលើទំនុកចិត្ត លើប្រាក់លេងតុងទីនជិត ១លានដុល្លារអាមេរិក។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីឈ្មោះ សុភា ឈ្មោះ រស្មី និងឈ្មោះ គន្ធា។
នៅអំឡុងខែតុលា ឆ្នាំ២០២៥ ឈ្មោះ លី លីនដា ដែលមានគណនីយហ្វេសបុកឈ្មោះ (Kelly Kelly) បានលេងតុងទីនជាមួយដើមបណ្តឹងទាំង ៣នាក់ ជាមេតុងទីន ក្នុងនោះឈ្មោះ លី លីនដា (Kelly Kelly) បានលេងតុងទីនចំនួន ៣០ខ្សែ និងបានដេញតុងទីនគ្រប់ខ្សែទាំងអស់ ហើយមិនបង់ថ្លៃតុងទីនត្រលប់មកវិញសរុប ៩៦៦.៧០០ដុល្លា រួមមាន៖
*១៖បានដេញតុងទីន ពីមេឈ្មោះ រស្មី ដេញតុងទីនយកប្រាក់ចំនួន ១៤ខ្សែ បានប្រាក់សរុបចំនួន ៣៩០.០២០ដុល្លារ។
*២៖ បានដេញតុងទីន ពីមេឈ្មោះ សុភា ដេញតុងទីនយកប្រាក់ចំនួន ០៣ខ្សែ បានប្រាក់សរុបចំនួន ១២០.០០០ដុល្លារ។
*៣៖ បានដេញតុងទីន ពីមេឈ្មោះ គន្ធា ដេញតុងទីនយកប្រាក់ចំនួន ១៣ខ្សែ បានប្រាក់សរុបចំនួន ៤៥៦.៦៨០ដុល្លារ។
ស្រាប់តែនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា បានប្រើល្បិចភូតកុហកអ្នកទាំង ៣រូបថា គាត់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃា-ត់-ខ្លួនពីបទ៖ នាំចូលរថយន្តអត់ពន្ធ គ្រឿងញៀន និងសម្អាតប្រាក់ ហើយបានខ្ចីប្រាក់ពីអ្នកទាំង ៣រូប ចំនួន ១៥០.០០០ដុល្លារ ដើម្បីដោះស្រាយករណីនេះ ប៉ុន្តែពេលស៉ើបសួរទើបដឹងថា ឈ្មោះ លី លី លីនដា (Kelly Kelly ) មិនត្រូវបានសមត្ថកិច្ច-ឃា-ត់អ្វីទេ។ លុះដល់ថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា (Kelly Kelly) មានគម្រោងរត់គេចខ្លួនទៅក្រៅប្រទេស ទើបអ្នកទាំង ៣រូប នាំខ្លួនឈ្មោះ លី លីនដា មកប្រគល់ឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមច្បាប់៕
2026.3.28 សមត្ថកិច្ចចាប់ជនដៃដល់ចាក់សម្លាប់ម្ចាស់ផ្ទះជួល នៅខណ្ឌមានជ័យ
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។
លុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖ ២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យ ខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលអោយស្លាប់ ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំអោយខ្លួនស្រែកឡូឡាពេក។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕
2026.3.25 កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ដកហូតបានថ្នាំជាង៤៤គីឡូក្រាម អាវុធខ្លី៤ដើម និងចាប់ខ្លួនមនុស្ស៥នាក់
ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់)។
ជនសង្ស័យទាំង៥នាក់នោះ រួមមាន ទី១៖ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ង្វៀង ក្វាងជុង, ទី៤៖ ឈ្មោះ ដូ ថាន់ឡុក អាយុ២៥ឆ្នាំ និងទី៥៖ ឈ្មោះ ឈឹន សុីប៉ូ អាយុ២៨ឆ្នាំ។
ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៤៤គីឡូក្រាម៧៦៨,២២ក្រាម ក្នុងនោះ៖
ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់៨គីឡូ៦៤៣,៨៥ក្រាម
ថ្នាំញៀនប្រភេទMDMA ទម្ងន់១៥គីឡូ៣៥៣,០៧ក្រាម
ថ្នាំញៀនប្រភេទMDMAកញ្ចប់ ទម្ងន់៥គីឡូ៤២០,៩២ក្រាម
ថ្នាំញៀនប្រភេទMDMAម្សៅម៉ត់ ទម្ងន់៧២៧,០៨ក្រាម
ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់៤គីឡូ៣២៨,០៧ក្រាម
ប្រភេទនីមេតាហ្សេប៉ាម ទម្ងន់១គីឡូ៤៨៣,៥៩ក្រាម
ជ័រអាអាភៀនទម្ងន់ ៨គីឡូ៨១១,៦៤ក្រាម
ថ្នាំញៀនកញ្ចប់ពណ៌ទឹកក្រូចអក្សរCHALI ចំនួន១២កញ្ចប់
ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបយុឹនសឹន ចំនួន២០កញ្ចប់
បារីអេឡិចត្រូនិច ចំនួន៣កេស
ក្បាលបារីជក់អេឡិចត្រូនិច ចំនួន៤កកេស
ជញ្ជីងថ្លឹងថ្នាំងញៀន ចំនួន១០គ្រឿង
អាវុធខ្លី ៤ដើម បង់៤ គ្រាប់កាំភ្លើងខ្លីចំនួន២០០គ្រាប់
ទូរស័ព្ទ ៦គ្រឿង
រថយន្ត ១គ្រឿង
សារធាតុមិនច្បាស់ទម្ងន់ ៨គីឡូ៩៦១,១៤ក្រាម ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
2026.3.25 សត្វចិញ្ចឹមក្លាយជាគ្រោះថ្នាក់! សំពោចខាំម្ចាស់ ផ្អើលពេញបឹងកេងកង
ភ្នំពេញ÷ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2026តាមបណ្ដោយផ្លូវលេខ 310 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ខណៈស្ត្រីម្នាក់ត្រូវសត្វសំពោចដែលខ្លួនចិញ្ចឹមខាំ បណ្តាលឲ្យរងរបួស។
យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា សត្វសំពោចនេះត្រូវបានស្ត្រីរងគ្រោះយកមកចិញ្ចឹមក្នុងផ្ទះជារឿយៗ ប៉ុន្តែដោយមិនទាន់ដឹងមូលហេតុច្បាស់ វាបានវាយប្រហារម្ចាស់របស់ខ្លួន ដែលជាហេតុធ្វើឱ្យបងប្អូននៅតំបន់នោះភ័យខ្លាចគ្រប់ៗគ្នា។
ករណីនេះកំពុងធ្វើឲ្យមហាជនលើកឡើងពីហានិភ័យនៃការចិញ្ចឹមសត្វព្រៃ ឬសត្វដែលមានអត្តចរិតមិនស្ថិត ស្ថេរ ដោយអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ប្រសិនបើគ្មានវិធានការការពារត្រឹមត្រូវ។
អាជ្ញាធរ និងអ្នកជំនាញផ្នែកសត្វសូមណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តយកសត្វបែបនេះមកចិញ្ចឹម ដើម្បីជៀសវាងហេតុការណ៍អាក្រក់ដូចនេះកើតឡើងម្ដងទៀត៕
x1200
2026.3.25 50 arrested in Sihanoukville scam crackdown
50 suspects, including numerous foreigners, have been arrested in raids on scam centres in Sihanoukville.
On Monday, the joint working group of the Preah Sihanouk Provincial Administration continued its campaign to implement Sub-Decree No 3, after inspecting 26 locations.
According to the Preah Sihanouk Provincial Administration, the four locations raided by the authorities comprise the Jinsa Holiday Hotel, Phum Villa, Seong Yu Condominium, and a rented house in commune 4.
As a result of the operation, the authorities arrested 50 suspects, comprising 36 Chinese, three Cambodians (one female), five Indians (two females), three Bangladeshis, two Pakistanis, and one Burmese woman, and seized evidence including a desktop computer, mobile phones, and several laptops.
In addition to the above-mentioned locations, the team also inspected the Golden Casino in village 1, commune 1, Sihanoukville city, and found 186 desktop computers and 154 mobile phones used to commit online fraud.
The suspects and the evidence have now been handed over to the Sihanoukville Provincial Police for further investigation and legal procedures.
2026.3.25 15 arrested in Phnom Penh scam centre raids
15 foreigners were arrested after a swoop on two online scam centres in Phnom Penh yesterday.
The joint forces of the Phnom Penh Administrative Unified Command conducted an operation to inspect and suppress suspected online scam locations in Borey Orchid.
As a result, the authorities arrested 15 Chinese suspects and seized evidence, including narcotics.
As a precautionary measure, authorities have decided to temporarily close down the houses ERM-059 on Rumchang Street and ERM-059 on Loukhong Street, where the crimes were committed.
All the suspects and evidence have been handed over to the Phnom Penh Police Station for further questioning and legal procedures.
យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅអគារមួយស្ថិតនៅផ្លូវលេខ៥៩ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
2026.3.20 រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិនិត្យ
រដ្ឋសភាកម្ពុជា អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិនិត្យតាមសំណើរបស់រាជរដ្ឋាភិបាល។
ប្រធានរដ្ឋសភាជាតិកម្ពុជា អ្នកស្រី ឃួន សុដារី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មីនា នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ទៅពិនិត្យ និងសិក្សា បន្ទាប់មកធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។
អ្នកស្រី ឃួន សុដារី បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យខាងតែបានផងដែរ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទៅថ្ងៃមុខ។
ក្រសួងយុត្តិធម៌ អះអាងថា ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ហើយច្បាប់នេះនឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តិមួយដ៏សំខាន់បំផុតមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP កាលពីពេលថ្មីៗនេះថា នៅក្រោមច្បាប់ថ្មីនេះ មេខ្លោងនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Ringleaders) នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ។
លោក នេត្រ ភក្ដ្រា អះអាងថា ទម្ងន់ទោសនឹងអាចច្រើនជាងនេះ បើរកឃើញថាមេខ្លោងទាំងនោះបានប្រើហិង្សា ធ្វើទារុណកម្ម បង្ខាំង ជួញដូរ ឬបង្ខំមនុស្សឱ្យធ្វើការនៅក្នុងឧក្រិដ្ឋកម្មនេះ ពោលនឹងត្រូវផ្ដន្ទាទោសដាក់ក្នុងពន្ធនាគារពី ១០ឆ្នាំទៅ ២០ឆ្នាំតែម្តង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះបញ្ជាក់ថា រីឯមេឧក្រិដ្ឋជនអនឡាញ (Cyberscam Bosses) នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ ៣០ឆ្នាំ ឬអស់មួយជីវិត ប្រសិនបើសកម្មភាពរបស់គេបានធ្វើឱ្យមានមនុស្សម្នាក់ ឬច្រើននាក់ស្លាប់។ ដោយឡែកអ្នកឆបោកតាមអនឡាញថ្នាក់ក្រោម (lower-level fraudsters) ក៏នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំផងដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្ដាច់ដង្ហើមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបន្លំជ្រកក្រោមស្លាកអាជីវកម្មផ្សេងៗ កុំឱ្យមាននៅក្នុងទឹកដីខ្មែរបន្តទៀត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអះអាងកាលពីថ្ងៃទី១៧ មីនា នេះថា អស់រយៈពេលជាង ២ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបទល្មើសតាមអនឡាញបានជិត ១០០ទីតាំង (៩៨ទីតាំង) ក្នុងចំណោមរាជធានី-ខេត្តចំនួន ១៣ និងឃាត់ខ្លួនមនុស្សបានជិត ៦ពាន់នាក់ (៥៧៧១នាក់) និងមានជាង ២០សញ្ជាតិ (២៣សញ្ជាតិ)។
លោក ទូច សុឃៈ បញ្ជាក់ថា សមត្ថកិច្ចក៏បានរកឃើញជនបរទេសគេចខ្លួនចេញពីទីតាំងសង្ស័យជាង ៣ពាន់នាក់ (៣៧៤១នាក់) ផងដែរ ដែលស្មើនឹង ៣២សញ្ជាតិក្នុងរាជធានី-ខេត្តចំនួន ១៧ នៅទូទាំងប្រទេស៕
2026.3.20 ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើទារុណកម្មបណ្តាលឲ្យស្លាប់ ហើយយកសពបោះចោលនៅសង្កាត់ក្រាំងធ្នង់
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងរយៈពេលមិនដល់ ១២ម៉ោង បន្ទាប់ពីកើតមានករណីធ្វើទារុណកម្មបណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយយកសពទៅបោះចោលលើផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខបុរីភ្នំពេញថ្មី។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងសកម្ម រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានកំណត់ទីតាំង និងឃាត់ខ្លួនជនសង្ស័យ នៅក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់។
ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ជាអ្នកបើករថយន្តដែលបានយកសពទៅបោះចោល។ តាមការត្រួតពិនិត្យ មិនឃើញមានសារធាតុញៀននៅក្នុងខ្លួនទេ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួកពាក់ព័ន្ធបន្ត។
2026.3.20 បាញ់គូជម្លោះស្លាប់ ដោយសាររឿងដកបង្គោលព្រំដី !!
សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រើប្រាស់កាំភ្លើងខ្លី បាញ់ជនរងគ្រោះ ឈ្មោះ អ៊ុត ថៃ អាយុ ៥៥ឆ្នាំ មុខរបរកសិករ ត្រូវចំនួន ៤កន្លែង ស្លាប់ភ្លាមៗ ហើយបានរត់ មកដល់ ក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក៏ត្រូវប៉ូលិសចាប់បាន ចម្ងាយជិត ២ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
ជនល្មើសមានឈ្មោះ ញឹក ម៉ៅ អាយុ៥ ៣ឆ្នាំ មុខកសិករ ស្រុកកំណើត ភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅ ក្នុងឃុំស្វាយលើ ស្រុកស្វាយលើ .. ប៉ូលិស បានដកវត្ថុតាងកាំភ្លើងខ្លី ម៉ាក K54 មានបង់ចំនួន ២បង់ ចំនួន ១៦គ្រាប់។
ករណីនេះកើតឡើង ដោយសារជម្លោះ រឿងដកបង្គោលព្រំដី វេលាម៉ោង ៨៖៤០ នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ។
2026.3.12 បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តមអភិបាលរងខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន កំពុងបន្តប្រតិបត្តិការតាមនីតិវិធី៕
2026.3.11 កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$
ភ្នំពេញ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ ៖ លួច (ចូលក្នុងហាងកាហ្វេលួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$) ឃាត់ខ្លួននៅចំណុចលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងកាហ្វេ THE PEACE ទីតាំងផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត្រ ។
ជនសង្ស័យ:
-ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
(មានសារធាតុញៀន)
ជនរងគ្រោះ:
-ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*សម្ភារៈបាត់បង់ :
-ទូកាសៀគិតលុយ ចំនួន០១ , Laptop ពណ៌ខ្មៅ ចំនួន០១ , ហ្គីតា ចំនួន០១ , តុនិងកៅអីចំនួន០២ឈុត , លុយចំនួន ៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) និងភេសជ្ជៈមួយចំនួន ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
x1200
2026.3.1 បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៣និង៤៥នាទី
បានធ្វើប្រតិបត្តិការបង្រ្កាប ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឃាត់ខ្លួនជនសង្ស័យ៖ ជាបន្តបន្ទាប់ចំនួន០២នាក់ ទី១–ឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ), ទី២–ឈ្មោះ សៀ វិចិត្រ ហៅហោះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ប្រើប្រាស់) ព្រមទាំងដកហូតត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៣កូនថង់កិបទម្ងន់១,៥៤ក្រាម, ម៉ូតូ ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង, កាំបិតកែច្នៃ ប្រវែង៥២សង់ទីម៉ែត្រចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ៖បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិង បង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ៖ទាំងពីរត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
x1200
2026.2.24 អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបាន សាលាដំបូង ខេត្តកណ្តាល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ វេលាម៉ោង ៥៖៣៥ នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ .. តាមអំណាចសាលក្រម ដែលត្រូវជាប់ទោស ២ឆ្នាំ តែអនុវត្ត ៦ ខែ ៩ ថ្ងៃប៉ុណ្ណោះ។
2026.2.21 Five Foreigners arrested for telecom fraud in Phnom Penh
Five foreign nationals have been arrested in Phnom Penh for involvement in telecommunications fraud, as well as illegal currency exchange and money laundering linked to fraudulent activities.
All five have been formally charged and remain in custody pending trial.
According to court documents: Tian Yong, from Anhui province, China, is suspected of operating telecom fraud in the Chroy Changvar District.
Lai Fan, also from China, is accused of conducting currency exchange operations without a bank license, violating the Currency Exchange Management Law.
Chen, another Chinese national who runs a restaurant and supermarket in Phnom Penh, faces similar allegations of unlicensed currency exchange.
Zhao Yuxin, a Chinese woman and former customer service supervisor, is suspected of participating in organised telecom fraud from an apartment on Russian Avenue.
Thian Yuan Long, a Singaporean Chinese, is suspected of engaging in organised telecom fraud at a residential complex in Chroy Changvar district.
2026.2.20 ១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
ត្រឹមតែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។
យោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
គ.ប.ឆ.ប. ថ្លែងថា៖ «នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណីផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី»។
ក្នុងចំណោមករណីបង្ក្រាបខាងលើ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន ២២នាក់ សិង្ហបុរី១នាក់ និងខ្មែរ១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គ.ប.ឆ.ប. ថ្លែងថា៖ «សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ»៕
2026.2.19 ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ
ខេត្តតាកែវ៖ករណីឃាតកម្មដ៏ឃោឃៅបុរសជនដៃដល់ជាប្អូនបង្កើតបានយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំពោះករណីនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិនភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មខាងលើនេះកាបឭលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ។
វត្ថុតាងចាប់យក៖– ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ Q6548 – ទូរសព្ទ័ដៃចំនួន៣គ្រឿង–ប្រាក់ចំនួន៥.៤០០រៀល ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៖ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
2026.2.19 នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចទូរស័ព្ទម្នាក់ នៅចំណុច បន្ទប់ជួលផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទីព្រឹក ។
ជនសង្ស័យ ឈ្មោះ ហុីម សាលីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិបឹងឈូកសង្កាត់គឺឡូម៉ែត្រលេង៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន )
ជនរងគ្រោះ ឈ្មោះ ជា ចាន់ណា ជនជាតិខ្មែរ ភេទបស្រី អាយុ៦១ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ កង់មួយគ្រឿង ០១ គ្រឿងម៉ាក De angels ពណ៌ស្វាយ នុងទូរស័ព្ទម៉ាក Oppo ពណ៏ប្រាក់ចំនួន ០១គ្រឿង ។ ចំពោះទូរស័ព្ទខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
x1200

2026.2.19 ខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតបុ័ងតោកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម
ខេត្តកំពង់ស្ពឺ ៖ ខឹងសុំលុយ ១ ពាន់រៀល យកទៅទិញបារីមិនបាន ហើយម្ដាយស្ដីបន្ទោសបន្ថែមរឿងមិនជួយធើ្វការងារផ្ទះទៀតនោះ ស្រាប់តែយកកាំបិតបុ័ងតោកាប់ទៅលើម្ដាយខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។
បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច បង្កឡើងដោយកូនប្រុសបង្កើតប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ធើ្វការឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ២២ ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ចំណែកម្ដាយដែលត្រូវកូនកាប់បណ្ដាលឲ្យស្លាប់មានឈ្មោះយួន ផាន អាយុ ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវកូនកាប់ចំសៀតផ្កាលើត្រចៀកខាងស្ដាំ ចំនួន០១កាំបិត។
ប្រភពពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យនៅផ្ទះតែ២នាក់ម្ដាយ ពេលនោះជនសង្ស័យកំពុងដេកលើអង្រឹង បានសុំលុយពីម្ដាយ១ពាន់រៀល ទៅទិញបារី តែម្ដាយមិនឲ្យហើយថែមទាំងស្ដីបន្ទោសរឿងមិនជួយការងារផ្ទះ។ ពេលនោះជនសង្ស័យបានខឹងរួចដើរទៅយកកាំបិតប៉័ងតោនៅលើតុ កាប់លើម្ដាយមួយកាំបិតរួចបោះកាំបិតចោលដើរមកដេកនៅក្នុងអង្រឹងនៅមុខផ្ទះធម្មតា។ ចំណែកម្ដាយជាជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ លុះដល់ម៉ោងប្រហែល១៤និង២០នាទី ថ្ងៃដដែល ឪពុកបានត្រឡប់មកពីកាប់អុសវិញ បានដើរចូលក្នុងផ្ទះទើបឃើញម្ដាយរបស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ និងបានហៅជនសង្ស័យ មកសាកសួរនាំ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕

2026.2.13 បង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត
ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ ចំនួន៤កន្លែង ដែលមានថៅកែ ជាជនជាតិចិន និងមានស្រីក្មេងស្អាតៗ ជាបុគ្គលិក ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធ ហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនថៅកែ ជនជាតិចិន ព្រមទាំងនារីស្អាតៗ ជាច្រើននាក់។
ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សា បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចហាងម៉ាស្សា ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។
ទីតាំងហាងម៉ាស្សា ទាំង៤កន្លែង ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថឆ្មក់បង្ក្រាប រួមមាន ទី១-យីហោ ចឹងយានយាន ទី២-យីហោ ម៉ាស្សាត្រាំទឹកសុភមង្គល ទី៣-ណាណា ម៉ាស្សា ស្ប៉ា និងទី៤-មជ្ឈមណ្ឌលសុខភាពប្រកបដោយផាសុកភាព។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទាំង៤កន្លែង ខាងលើនេះ កម្លាំងជំនាញកងរាជអាវុធហត្ថ បានទទួលព័ត៌មាន និងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ រហូតឈានដល់ការកំណត់ទីតាំង រួចឆ្មក់ចុះបង្ក្រាបតែម្តង។
ជាក់ស្តែង នៅវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាបកន្លែងម៉ាស្សា ទាំង៤ទីតាំងខាងលើ ដោយឃាត់ខ្លួនថៅកែ ជាជនជាតិចិន និងនារីស្អាតៗ ជាច្រើននាក់ ក្នុងនោះមាននារីជាអនីតិជនផងដែរ។ ជាមួយនេះ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមាន ស្រោមអនាម័យ មួយចំនួន មានទាំងប្រើ ប្រាស់រួច និងនៅថ្មី (ក្នុងប្រអប់)។
ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ ទីតាំងហាងម៉ាស្សា ទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចសម្រេចបិទខ្ទប់ ផ្អាកជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យ ជាថៅកែជនជាតិចិន រួមនិងក្រុមនារីម៉ាស្សា បង្កប់សេវាផ្លូវភេទទាំងអស់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

2026.2.11 ចាប់ខ្លួនមនុស្ស ២៦នាក់ សង្ស័យពាក់ព័ន្ធករណី ឃាតកម្មយកសពរុំដោយថង់ផ្លាស្ទិកពណ៌ខ្មៅ យកទៅប្លុងចោលនៅក្រុងបាវិត ខេត្តស្វាយរៀង
ស្វាយរៀង៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសពដែលមានសភាពរុំដោយថង់ផ្លាសស្ទិក ពណ៌ខ្មៅ ដែលត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយ ក៏បានកំណត់ទីតាំង និងឈានបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡានោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញចំនួន ២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ៨គ្រឿង ដែលមានសញ្ញាណបទល្មើសយកមកសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

2026.2.2 កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួលចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច
ភ្នំពេញ÷ ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខចុះបង្ក្រាបករណីវាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
កាលពីថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីអំពើ លួចមានស្ថានទម្ងន់ទោស(វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច) នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០២ និង៣០នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បន្ទាប់ពី កើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ច ឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូ លោតជីភីអេស នៅគោលដៅ ក្នុងភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ÷
១,ឈ្មោះ ខុម ជាន់ទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២,ឈ្មោះ ហ៊ន វីរៈ ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល ភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ៣,ឈ្មោះ ញិល ជាវ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល ភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ៤,ឈ្មោះ ថុល វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សរបាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ៥,ឈ្មោះ សាំង បញ្ញា ហៅ ចូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់ នៅភូមិក្រាំងលាវ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ មឿន សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល(ម្តុំកប់អំបិល) ផ្លូវបេតុង ខណ្ឌកំបូល រាជធានីភ្នំពេញ។
-សម្ភារៈបាត់បង់ និងខូចខាត ៖ ១,ទូរស័ព្ទដៃ០២គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ និងអាយហ្វូន ១២ប្រមេក ពណ៌ស និងជនរងគ្រោះរបួសដាច់រលាត់ដៃជើង និងហើមជាំខ្នង និងក ។
-សម្ភារៈបន្សល់ទុក ម៉ូតូ០៣គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ លេខ 371708. ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-4211(របស់ជនជនរងគ្រោះ) ២,ម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ កណ្តាល 1AV-9409 ៣,ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខ ភ្នំពេញ 1IK- 7778(របស់ជនសង្ស័យ) ។
យោងតាមពាក្របណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០២ និង៣០នាទី នៅចំណុចផ្លូវ កង់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១០នាក់ជាង ជិះម៉ូតូច្រើនគ្រឿង(មានម៉ាកនិច ម៉ាកសេ១២៥) បានធ្វើសកម្មភាព វាយគំរាម ប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូម៉ាកម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1LB-4211 របស់ជនរងគ្រោះឈ្មោះ មឿន សុផាន់ បានសម្រេច ក៏បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកទៅលើផ្លូវ របួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។ បន្ទាប់ពី កើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ច ឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូ លោតជីភីអេស នៅគោលដៅ ក្នុងភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែល វេលាម៉ោង១១ និង០០នាទី ដោយបានការអនុញាតិពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(តាមរយៈទូរស័ព្ទ ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅ សហការជាមួយសមត្ថកិច្ចស្រុកអង្គស្នួល(ខេត្តកណ្តាល) ចុះត្រួតពិនិត្យឆែកឆេរ នៅទីតាំងលោតជីភី អេស ក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៥នាក់(ខាងលើ) រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊ រី២០២៥ លេខតួ 371708 ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-421(របស់ជនរងគ្រោះ) ២,
ស្លាកលេខ ម៉ូតូ ០១សន្លឹក លេខ ភ្នំពេញ 1LO-7614 កាំជិតប៉័ងតោ ចំនួន០២ ស្នាប់ដៃដែក ចំនួន ០១ យកមកសាកសួរ ជនសង្ស័យទាំង០៥នាក់ បានសារភាពថា«នៅព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល០៥ ជាង រូបខ្លួនឈ្មោះ ខុម ផាន់នី បានដើរចេញពីកន្លែងស្នាក់នៅ(ភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល) ទៅជួយលក់ភេសជ្ជៈឲ្យជីដូន នៅក្បែរកន្លែង ស្នាក់នៅ ក៏បានឃើញឈ្មោះ ហ៊ន វីរៈ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខ ភ្នំពេញ 1IK-7778 និងឈ្មោះ ន្តែ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកនិច ពណ៌ ស ស៊េរី២០២៥(ស្លាកលេខ ភ្នំពេញ 1LB-4211) ចូលមកកន្លែងស្នាក់នៅរូបខ្លួនដល់វេលាម៉ោង ០៧ និង៣០នាទី(ថ្ងៃដដែល) រូបខ្លួនឈ្មោះ ខុម ផាន់នី បានត្រឡប់មកស្នាក់នៅវិញ ក៏ឃើញឈ្មោះ ហ៊ន វីរៈ និងឈ្មោះ ញិល ផារ៉េត កំពុងដេកនៅកន្លែងស្នាក់នៅរបស់រូបខ្លួន និងឃើញមានម៉ូតូម៉ាក និច(ខាងលើ) ដាក់ជន្ទូលទុកនៅនឹងដែរ បានមួយសន្ទុះក្រោយ ឃើញឈ្មោះ វ័ន្ត បើកម៉ូតូម៉ាកស ១២៥ ពណ៌ខ្មៅ ស៊េរី២០២៥ ឌុបឈ្មោះ ភា(សំ សោភា) ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិ ខ្មែរ មកដល់ ឈ្មោះ វ័ន្ត ក៏បាននិយាយពឹងរូបខ្លួនឈ្មោះ ខុម ផាន់នី ឲ្យជួយរកកន្លែងជួសជុលម៉ូតូ ម៉ាកនិច នៅក្នុងភូមិ ដោយឈ្មោះ វ័ន្ត ប្រាប់ថា«ទើបទិញពីគេ» ពេលនិយាយរួច ក៏មានឈ្មោះ សាំង បញ្ញា ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ស៊េរី២០២៥ មកដល់បានអង្គុយលេងជាមួយគ្នា ហើយឈ្មោះ វ័ន្ត បានជិះម៉ូតូម៉ាកសេ១២៥ ចេញទៅ និងប្រាប់ថា«យកទូរស័ព្ទទៅដាក់បញ្ចាំ យកប្រាក់មកទុកជួសជុលម៉ូតូ និងឲ្យប្រាក់ថ្លៃទិញម៉ូតូម៉ាកនិច ផង ព្រោះមិនទាន់ឲ្យប្រាក់គេគ្រប់ចំនួនទេ» ពេលឈ្មោះ វ័ន្ត ជិះម៉ូតូ ចេញទៅបាត់ ឈ្មោះ ភា កវត្ថុតាងដកហូតបាន ការឃាត់ ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជា អំពើលួចមានស្ថានទម្ងន់ទោស (វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកនិច) និងអំពើ ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ប្រាកដមែន ។ បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា
2026.1.31 ឃាត់ខ្លួនបានហើយ! ឃាតកម្មជនជាតិប៉ាគីស្ថាន រឹតកសម្លាប់សង្សារខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ករណីឃាតកម្មជនជាតិប៉ាគីស្ថាន យកខ្សែកាប្លិ៍រឹតកសម្លាប់សង្សារខ្លួនឯងដែលជាជនជាតិប៉ាគីស្ថានដូចគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ HASSAN TAIMOOR អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន។ ដោយឡែកជនរងគ្រោះ ឈ្មោះ KANWAL SHAMMSA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាកដ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ HASSAN TAIMOOR បានសារភាពថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១៖០០នាទី ខ្លួន និងឈ្មោះ DAVID ឈ្មោះ MUSIAQ AJAS បានទៅផឹកស៊ីនៅបាមាត់ទន្លេ ពេលផឹកស៊ីហើយម៉ោងប្រហែល១៖០០នាទី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានជិះម៉ូតូមកផ្ទះវិញ ពេលមកដល់ផ្ទះមិត្តស្រីឈ្មោះ SHAMSA KANWAL (ជនរងគ្រោះ) បានឈ្លោះប្រកែកគ្នា ហើយខ្លួនបានទះ៤កំផ្លៀងបណ្ដាលឲ្យសន្លប់។
លុះពេលនាងដឹងខ្លួន ក៏ជេរប្រមាថបន្ថែមទៀត ទើបធ្វើឲ្យខ្លួនខឹងកាន់តែខ្លាំង ក៏ទាញផ្ដាច់ខ្សែកាប្លិ៍ទូរទស្សន៍ និងកន្ទុយខ្សែសងខាងទាក់កមិត្តស្រីពីខាងមុខបំពង់ករហូតដល់ស្លាប់។ បន្ទាប់មកខ្លួនក៏បានហៅ ឈ្មោះ DAVID និងប្រពន្ធឈ្មោះ BATOOL NADLA និងឈ្មោះ MUSIAQ AJAS មកប្រាប់ថា ខ្លួនបានរឹតកសម្លាប់មិត្តស្រី ទើបឲ្យឈ្មោះ MUSIAQ AJAS ហៅរថយន្ដតាក់ស៊ីម៉ាក មកដឹកសាកសពមិត្តរបស់ខ្លួនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះក្រែងអាចសង្គ្រោះបាន តែបើសង្គ្រោះមិនបានខ្លួន និងទុកសាកសពមិត្តស្រីរបស់ខ្លួនចោលនៅមន្ទីរពេទ្យ។
ពេលរថយន្ដមកដល់ខ្លួនបានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពមិត្តស្រីចេញពីបន្ទប់ឡៅតឿផ្នែកខាងមុខចុះមកក្រោម ហើយបើកទ្វារផ្ទះចេញ ប៉ុន្ដែម្ចាស់រថយន្ដតាក់ស៊ីម៉ាកព្រុស ឃើញស្ថានភាពមិនល្អក៏មិនដឹក ហើយបើករថយន្ដចេញទៅបាត់ ហើយខ្លួនក៏បានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពរបស់មិត្តស្រីយកទៅដាក់ក្នុងបន្ទប់វិញ និងគេចខ្លួនជាបន្ដបន្ទាប់។ ក្រោយមកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ HASSAN TAIMOOR និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ខណៈជនសង្ស័យផ្សេងទៀត កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕
2026.1.31 គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!
ស្វាយរៀង ៖ កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។ លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។
គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ។
តាមរយៈយន្តការថ្មីបន្ថែមទៀតនេះ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីបានស៊ើបអង្កេតជាច្រើនខែ។
បើតាមលោក ទូច សុឃៈ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុង និងក្រៅតំបន់ ដោយក្នុងនោះក៏មានការចែងអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ផងដែរ។ អ្នកនាំពាក្យរូបនេះបានរំលឹកដោយសង្កត់ធ្ងន់ថា តាំងពីដើមនីតិកាលទី៧មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់យកការបង្ក្រាបបទល្មើសក្នុងសង្គម ជាកិច្ចការអាទិភាពមួយ ក្នុងចំណោម៦ កិច្ចការអាទិភាពដែលត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងរយៈពេលចុងក្រោយនេះទៀត សម្រាប់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីក្រសួងមហាផ្ទៃរូបណាក៏ដោយ ដែលបណ្ដែតបណ្ដោយ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការដកពីមុខតំណែង និងការបណ្ដេញចេញពីក្របខ័ណ្ឌ៕​ រក្សាសិទ្ធដោយ៖សុទ្ធលី
2026.1.28 នារីរូបស្រស់ម្នាក់ជិះម៉ូតូជាមួយមិត្តភក្តិទៅដើរលេង ត្រូវបានចោរឆក់ទូរស័ព្ទបានសម្រេច ជនរងគ្រោះស្រែកយំរត់រកសមត្ថកិច្ចឲ្យជួយ នៅខណ្ឌសែនសុខ
ភ្នំពេញ: នារីរូបស្រស់ម្នាក់ក្នុងចំណោមបី នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងទៅដើរលេងម្ដុំមុខវាំង ខណៈមិនទាន់ដល់ផង ត្រូវបានចោរឆក់ទូរស័ព្ទiphone12 Pro maxមួយគ្រឿងបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោងជិត២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករាឆ្នាំ ២០១៦។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាបីនាក់ជិះម៉ូតូស្កុបពី មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល1AK-8478 រូបគាត់អង្គុយខាងក្រោយ ចេញពីផ្លូវជាតិលេខ៣ គោលបំណងទៅលេងនៅមុខវាំង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូនីចមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទiphone 12 pro maxរបស់គាត់កំពុងកាន់នៅនឹងដៃបានសម្រេច រួចជនសង្ស័យក៏បានជិះរត់គេចខ្លួនបាត់ស្រមោល។ជននរងគ្រោះបានបន្តទៀតថាភ្លាមៗនោះរូបគាត់ក៏នាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ស្ពានអាកាស7មករាដែល ប៉ុន្តែដេញតាមមិនទាន់ ក៏ត្រឡប់មកក្រោយវិញរត់រកសមត្ថកិច្ចបានឲ្យជួយអន្តរាគមន៍មកដល់ក្រោមស្ពានអាកាសផ្សារដីហុយ។ប្រភពដដែលបានបន្តទៀតថានៅជាប់ទូរស័ព្ទរបស់គាត់មានអត្តសញ្ញាណប័ណ្ណនិងលុយមួយចំនួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុ រួចសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវរកមុខជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
2026.1.28 នគរបាលខណ្ឌបឹងកេងកងបង្ក្រាបករណីចាប់និងបង្ខាំងមនុស្សជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះនារីខ្មែរម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងជំនាញបានចុះឆែក ឆេរអាគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាក់ស្ដែងកម្លាំងចម្រុះបានឆែកឆេរបន្ទប់លេខA36-16 និងបន្ទប់លេខ A36- 17 ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារ ប្រាក់ចំនួន៥,០០០ដុល្លារ។
ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី36។ រីឯជនរងគ្រោះឈ្មោះ ហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ ទី36 អាគារខាងលើ។ លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន៥,០០០ ដុល្លារ។ បន្ទាប់មកបងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍ នកងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣។
សម្ភារដកហូតរួមមាន លិខិតឆ្លងដែនចំនួន០១ច្បាប់, សៀវភៅការងារជនបរទេសចំនួន០១សន្លឹក,ម្សៅម៉ត់សចំនួន២កញ្ចប់ (សង្ស័យថាគ្រឿងញៀន), ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច២ ធំ២(សង្ស័យថាគ្រឿង ញៀន), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២, ថ្នាំគ្រាប់អក្សរwwy ចំនួន១២គ្រាប់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន និងខ្សែច្រវ៉ាក់ដែកអ៊ីណុកពណ៌សប្រវែងជាង១ម៉ែត្រ។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕
2026.1.25 ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ តាមចាប់ជនជាតិវៀតណាមប្រុសស្រីពីរនាក់ដល់ក្នុងបន្ទប់បន្ទាប់ពីលួចប្តូមាសពីអាជីវករអស់ជាច្រើនតំលឹង
ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំ ការិយាល័យ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងចុះស្រាវជ្រាវ និង កំណត់មុខសញ្ញា ដោយសហការជាមួយ កម្លាំងនគរបាល ក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២ នាក់ ( ប្រុស និង ស្រី ) ជនជាតិ រៀតណាម ដល់ក្នុងបន្ទប់ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ចំនួន ៣ ករណី ដូចខាងក្រោម
ករណីទី ១ ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទី ជនសង្ស័យបាន ធ្វើសកម្មភាព លួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២ជីកន្លះ ។
ករណីទី ២ ៖ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជនសង្ស័យ បានធ្វើ សកម្មភាពលួចប្ដូរ មាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេង មានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។
ករណីទី ៣ ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៣:៣០ នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ជនសង្ស័យ ៖
១- ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទ ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាពន្ធនាគារច្រើនលើក)
២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណ៉ំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី ៕
2026.1.21 ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់នៅស្រុកកៀនស្វាយ!
(ខេត្តកណ្តាល)៖បើតាមការបញ្ចាក់ពីលោកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានឲ្យដឹងថា៖កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយចុះបង្គ្រាបករណីជួញដូរនិងប្រើប្រាស់នូវសារញៀនកាលពីវេលាម៉ោង៨ៈ៥៥នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ត្រង់ចំណុចចុងខ្សាច់ភូមិអង្គរជ័យ ឃុំបន្ទាយដែក
ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គួររម្លឹកថា៖កាលពីវេលាម៉ោងកើតហេតុខាងលើ មានពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា!មានមានមនុស្សប្រុសស្រីចំនួន១០នាក់បានធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចទីតាំងខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម!កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយចុះដល់ចំណុចកើតហេតុ!ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់ឈ្មោះឃួន រ៉ុង ឈ្មោះពុធភស្ស័ ឈ្មោះសេង គន្ធានិងឈ្មោះសេង អយហើយកម្លាំងយើងបានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន((ម៉ាទឹកកក)ចំនួន១០
កញ្ចប់តូចនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ចំណែកឈ្មោះនៅសុខណៃបានគេចខ្លួនបាត់។
ក្រោយមកកម្លាំងយើងបានធ្វើការនាំខ្លួនជនសង្ស័យទាំង៤នាក់ ដែលមានឈ្មោះដូចខាងលើ រួមជាមួយវត្ថុតាងមកសាកសួរបន្តនៅប៉ុស្តិ៍បន្ទាយដែក។
នៅចំពោះមុខសមត្ថកិច្ជជនសង្ស័យឈ្មោះសេង អយ ឈ្មោះសេង គន្ធាបានសារភាពថា!
ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៤កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែនដោយឈ្មោះនៅ សុខណៃ អោយពួកខ្លួនទុកលក់អោយគេ និងធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូចចំនួន២០ដងក្នុងម្តងៗ ២០០០០រៀល(ពីរម៉ឺនរៀល)។ឈ្មោះឃួន រ៉ុងបានសារភាពថា!ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន គឺទិញពីឈ្មោះយ៉ាវតំលៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង។ឈ្មោះពុធ ភស្ស័បានសារភាពថា!ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូច ចំនួន៥ដងក្នុងម្តងៗ២០០០០រៀល(ពីរម៉ឺនរៀល)។
ក្រោយបានចំលើយសារភាព
របស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះខៃ ស្រីទូចនៅចំនុចចុងខ្សាច់ភូមិអង្គរជ័យ។
ជនសង្ស័យ៖រួមមានចំនួន១០នាក់ស្រី១(ឃាត់ខ្លួន៨ស្រី១គេចខ្លួន២
នាក់ )
១/ឈ្មោះឃួន រ៉ុងភេទ
ប្រុសឆ្នាំកំណើត១៩៩៧(២៩ ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
២/ឈ្មោះសេង គន្ធាភេទប្រុសឆ្នាំកំណើត១៩៩៥ (៣១ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៣/ឈ្មោះសេងអយភេទប្រុសឆ្នាំកំណើត២០០៨(១៨ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៤/ឈ្មោះខៃ ស្រីទូចភេទស្រីឆ្នាំកំណើត១៩៩១(៣៤ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។(ឃាត់ខ្លួន)។
៥/-ឈ្មោះពុធ ភស្ស័ភេទ
ប្រុសឆ្នាំកំណើត២០០០(២៦ ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀន
ស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៦/ឈ្មោះស៊ុន សុភក្រ័ភេទប្រុស ឆ្នាំកំណើត១៩៩២(៣៤ឆ្នាំ) ជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)
៧/-ឈ្មោះឈឺន ប្រុក ភេទ
ប្រុសឆ្នាំកំណើត១៩៩២(៣៤ឆ្នាំ)(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៨/-ឈ្មោះប៊ុង ពៅភេទប្រុសឆ្នាំកំណើត១៩៨៩(៣៧ ឆ្នាំ)(ខ្មែរ) មុខរបរកម្មករសំណង់មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៩/ឈ្មោះនៅសុខណៃភេទប្រុស ឆ្នាំកំណើត២០០១(២៥ឆ្នាំ) ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។(គេចខ្លួន)(ជួញដូរ)
១០/ឈ្មោះយ៉ាវ(មិនស្គាល់នាមត្រកូល)ភេទប្រុសជនជាតិខ្មែរ មុខរបរ មិនពិត (មិនស្គាល់ទីលំនៅ)(គេចខ្លួន)(ជួញដូរ)
វត្ថុតាងចាប់យករួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា!សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក),ចំនួន១០កញ្ចាប់តូចទំងន់(០,៧៧ក្រាម)
,សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
៣.ទូរសព្ទ័៤គ្រឿង(ម៉ាកoppoពណ៌ខ្មៅ៣ ក្រហម១)។
ចំពោះជនសង្ស័យរួម នឹងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីបន្តតាមនិតិវិធី៕
x1200
2026.1.15 ចាប់បានហើយ ប្តីចុងសម្លាប់ប្រពន្ធនៅឯខេត្តកំពង់ធំ
ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធនៅខេត្តកំពង់ធំ
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០និង៣៥នាទី នៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ពៅ ពិទូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តីចុង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី៕
2026.1.11 ស៊យមែនដឹកគ្រឿងញៀនលក់តាមផ្លូវប៉ូលិសក្របួចជាប់
ភ្នំពេញ: នៅថ្ងៃទី ១០.០១.២០២៦ វេលាម៉ោង០៣:២០នាទីទាបភ្លឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃើញបុរសម្នាក់ឈ្មោះលុន សុភត្រា្ត ភេទប្រុស កំពុងដើរតាមផ្លូវដោយមានការសង្ស័យក៏ហៅត្រួតពិនិត្យ តែជនសង្ស័យរត់គេចទើបសមត្ថកិច្ចតាមឃាត់ឆែកត្រួតពិនិត្យក៏ប្រទេះឃើញមានក្រាមសថ្លាចំនួន៣៨កញ្ចប់ ធំល្មមចំនួន ០៥កពា្ចប់ថង់ ថង់តូចចំនួន ៣៣កព្ចាប់ថង់ ម្សៅម៉ដ្តព៌ណសចំនួន ០២កព្ចាប់ នៅក្នុងកាបូបស្ពាយចំហៀងពណ៍ខ្មៅជាប់ខ្លួនរបស់ជនសង្ស័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្តង។
-ជនសង្ស័យ
១/ ឈ្មោះ លុន សុភត្រ្តា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៤ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
-វត្ថុតាងចាប់យក
១/ ក្រាមសថ្លាចំនួន៤០កញ្ចប់ ៥កព្ចាប់ថង់ធំល្មម ៣៣កព្ចាប់ថង់តូច
២/ ម្សៅម៉ដ្តពណ៍សចំនួន ២កព្ចាប់ថង់
៣/ កាបូបស្ពាយចំហៀងពណ៍ខ្មៅចំនួន០១
៤/ ទូរស៍ព្ចដៃ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕
2026.1.5 ពូកែរករឿងពេក,ប្រពន្ធរត់ទៅផ្ទះ ប្តីទៅតាមមានទាំងកូនកាំបិតអង្គុយចាំមុខផ្ទះម៉ែក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យ០១នាក់។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលរកាកោះ សហការជាមួយកម្លាំងប្រជាការពារល្បាតនៅចំណុចលើផ្លូវបេតុង ក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ មឿន ជៀន ភេទប្រុស អាយុ៣៤ឆ្នាំមានស្រុកកំំណើតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជួនសង្ស័យខាងលើនេះស្នាក់ផ្ទះជួលភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងឈរនៅលើផ្លូវបេតុងម្នាក់ឯង ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ត្រួតពិនិត្យឃើញមានកូនកាំបិតចុងស្រួច
ចំនួន២ និងកន្ត្រៃកាត់អំបោះ១។ ក្រោយការសួរនាំជនសង្ស័យបានឆ្លើយថា រូបគេដាក់កូនកាំបិតតាមខ្លួនសំរាប់ទុកការពារខ្លួន។
ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក រួមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕
2026.1.5 ធ្វើសំណង់ជាមួយគ្នាប្រាប់ថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែតស្រាប់តែបាត់ឈឹង,សមត្ថកិច្ចតាមចាប់ដល់ស្រុកកំណើត
ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បង្ក្រាបការឆបោកម៉ូតូបានមួយករណី។
មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា កាលថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ មានករណីឆបោកម៉ូតអ្នកធ្វើការសំណង់ជាមួយគ្នា ។ នៅចំណុចការដ្ឋានសំណង់ ស្ថិត នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយវេលាម៉ោង១៨និង៣០នាទី មានឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្រាស់ស្ពវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នកសំណង់ជាមួយគ្នា បានខ្ចីម៉ូតូ ម៉ាកសង់ឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ សៀមរាប1AT.6171 លេខតួ លេខម៉ាសុីនND125N0263213 ពីម្ចាស់ម៉ូតូឈ្មោះ រស់ រេង ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថាយកទៅទិញស្រាបៀមួយភ្លែត រួចជិះទៅបាត់រហូត។
លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ មិនឃើញយកម៉ូតូត្រឡប់មកវិញ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលរការកោះ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង ០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកសហការស្រាវជ្រាវ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងសឹងនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) រួមទាំងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន០១កញ្ចប់តូច យកមកអធិការដ្ឋាននគស្រុកគងពិសី កសាងសំណុំរឿងអនុវត្តចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជួនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
2026.1.5 Chinese embassy in Cambodia finds wandering internet celebrity lured to the country by ‘high-paying job’

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts